ជាតិ
៤ខែ កម្ពុជារកចំណូលបានជិត២០លានដុល្លារ ពីការលក់សំបុត្រទស្សនាតំបន់អង្គរ ទេសចរបរទេសថតរូបជាមួយអប្សរា នៅប្រាសាទអង្គរវត្ត។
× សៀមរាប៖ រយៈពេល៤ខែ ដើមឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គររកចំណូលបានចំនួន ១៩ ៩១៧ ៥៣៣ ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ។ ចំណូលនេះកើនឡើងជិតង៤០២ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ នេះបើយោង តាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ ចេញផ្សាយនៅថ្ងៃទី០១ ខែឧសភា។
គ្រឹះស្ថានអង្គរ បញ្ជាក់ថា ក្នុងរយៈពេល៤ខែនេះ មានទេសចរបរទេសចំនួន ៤២១ ៣៧៩ នាក់ ដែលកើនឡើងជាង៤០ភាគរយ ធៀបនឹងពេលដូចគ្នាក្នុងឆ្នាំ២០២៣។
ដោយឡែក នៅក្នុងខែមេសា គ្រឹះស្ថានអង្គរ លក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ៣ ៣៨៤ ២៤០លានដុល្លារ ដល់ទេសចរចំនួន ៧៣ ៨៤៥នាក់នាក់។
ក្រៅពីនេះ តំបន់ប្រាសាទកោះកេរ ក៏រកចំណូលបានជាង ១៣,៧ ម៉ឺនដុល្លារដែរ ក្នុងរយៈ ពេល៤ខែដើមឆ្នាំនវ ពីការលក់សំបុត្រចូលទស្សនាដល់ ទេសចរចំនួន ៩ ១៦៧នាក់។ នៅ កំពង់ផែចុងឃ្នៀស បឹងទន្លេសាបវិញ ៤ខែមកនេះ ការលក់សំបុត្រមាន ចំនួនជាង ៣៦ ម៉ឺនដុល្លារ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ៕
Tag:
ThmeyThmey
ចំណូលទស្សនាអង្គរ
គ្រឹះស្ថានអង្គរ
សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com