កីឡាជាតិ
ជាតិ
Youth League U-19៖ បឹងកេត ជួប ភ្នំពេញក្រោន នៅជំនួបបើកឆាក
15, May 2024 , 8:29 am        
រូបភាព
ការប្រកួតជម្រើសជើងឯកយុវជន ខេមបូឌានលីគ Cambodian Youth League អាយុក្រោម ១៩ឆ្នាំ ឆ្នាំ២០២៤ នឹងចាប់ផ្តើមការប្រកួតនៅថ្ងៃទី១៥ ខែឧសភា ដោយបឹងកេត នឹងត្រូវជួបភ្នំពេញក្រោន នៅជំនួបបើកឆាក នាកីឡដ្ឋាន ស្មាត អ អេស អិន វេលាម៉ោង ៦ និង៣០នាទី។



សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានផ្តួចផ្តើមឱ្យមានការប្រកួតខេមបូឌានលីគយុវជន U-16 និង U-19​ ដោយមានសមាគម​ និងក្លិបបាល់ទាត់​ចំនួន១១ សរុប២០ក្រុម (U-16 ១០ក្រុម និង U-19 ១០ក្រុម) ចូលរួមប្រកួតប្រជែង ចាប់ពីថ្ងៃទី១៩​ ខែឧសភា តទៅ។
 
១០ក្រុម ដែលត្រូវបង្ហាញខ្លួនក្នុងការប្រកួត Youth League U-19 មានក្លិបបាល់ទាត់យុវជន អង្គរថាយហ្គឺរ បឹងកេត អាយ អេស​ អាយ ដង្កោសែនជ័យ ណាហ្គាវើលដ៍ ព្រះខ័នរាជស្វាយរៀង​ ក្លិបភ្នំពេញក្រោន សមាគមកីឡាបាល់ទាត់ ខ.ភ.ម វិសាខា សាលាតម្រង់ទិសរាជធានីភ្នំពេញ និងសាលាកីឡាបាល់ទាត់ជាតិអាយុក្រោម១៦ឆ្នាំ។
ជំនួបសប្តាហ៍ដំបូង ភ្នំពេញក្រោន ត្រូវទទួលក្រុមបឹងកេត ដែលជាការប្រកួតបើកឆាក Youth League U-19 នៅថ្ងៃទី១៥ ខែឧសភា មុនពេល៤គូផ្សេងទៀត នឹងប្រកួតគ្នានៅថ្ងៃទី១៩​ ខែឧសភា។ 
 
ជំនួប៤គូទៀត ដែលនឹងប្រកួតគ្នានៅម៉ោង៣និង៣០នាទី មានដូចជា៖
 
- សាលាតម្រង់ទិសរាជធានីភ្នំពេញ ជួប អាយ អេស​ អាយ ដង្កោសែនជ័យ នៅទីលានវិទ្យាល័យច្បារអំពៅ។
- ព្រះខ័នរាជស្វាយរៀង ជួប សមាគមកីឡាបាល់ទាត់ ខ.ភ.ម នៅទីលានវិទ្យាល័យស្វាយរៀង។
- វិសាខា ជួប សាលាកីឡាបាល់ទាត់ជាតិ នៅទីលានមជ្ឈមណ្ឌលហ្វឹកហាត់វីសាខា។
- ណាហ្គាវើលដ៍ ជួប អង្គរថាយហ្គឺរ នៅទីលានវិទ្យាល័យបឹងត្របែក៕
 

Tag:
 Youth League
© រក្សាសិទ្ធិដោយ thmeythmey.com