ជាតិ
ព័ត៍មានសុខភាព
សុខភាព
វិធី​ការពារ​ខ្លួន​អ្នក​ពី​ជំងឺ​រលាក​ថ្លើម​ដែល​បណ្តាល​មក​ពី​ការ​ពុល
17, May 2024 , 6:59 am        
រូបភាព
ជំងឺ​រលាក​ថ្លើម​ដែល​បណ្តាល​មក​ពី​ការ​ពុល​អ្វីមួយ គឺជា​ការ​រលាក​ថ្លើម​ដោយសារ​តែ​ប្រតិកម្ម​តប​ទៅ​នឹង​សារធាតុ​មួយ​ចំនួន​ដែល​អ្នក​កំពុង​ប៉ះពាល់​ជាមួយ ។

 
ជំងឺ​រលាក​ថ្លើម ដោយសារ​តែ​ការ​ពុល​អ្វីមួយ​អាច​ត្រូវ​បាន​បង្ក​ឡើង​ដោយសារ​គ្រឿង​ស្រវឹង សារធាតុ​គីមី​ថ្នាំ ឬ​អាហារ​បំប៉ន​។ នៅ​ក្នុង​ករណី​មួយ​ចំនួន​ជំងឺ​រលាក​ថ្លើម​ដែល​បណ្តាល​មក​ពី​ការ​ពុល​អ្វីមួយ​មានការ​រីក​ចម្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ម៉ោង ឬ​ថ្ងៃ​នៃ​ការ​ប៉ះពាល់​នឹង​ជាតិពុល​មួយ​នោះ ។
 
នៅ​ក្នុង​ករណី​ផ្សេង​ទៀត​វា​អាច​កើត​មាន​រាប់​ខែ​នៃ​ការ​ប្រើប្រាស់​ជា​ប្រចាំ​មុន​ពេល​មាន​រោគ​សញ្ញា​នៃ​ជំងឺ​រលាក​ថ្លើម​ដែល​បណ្តាល​មក​ពី​ការ​ពុល​អ្វីមួយ​លេចឡើង​។ រោគ​សញ្ញា​នៃ​ជំងឺ​រលាក​ថ្លើម​ដែល​បណ្តាល​មក​ពី​ការ​ពុល​អ្វីមួយ​ជា​ញឹកញាប់​បាត់​ទៅ​វិញ​នៅ​ពេល​ដែល​ការ​ប៉ះពាល់​ទៅ​នឹង​ជាតិពុល​ត្រូវ​បាន​បញ្ឈប់​។ ប៉ុន្តែ​ជំងឺ​រលាក​ថ្លើម​ដែល​បណ្តាល​មក​ពី​ការ​ពុល​អ្វីមួយ​អាច​ធ្វើ​អោយ​ខូច​ថ្លើម​ជា​អចិន្ត្រៃយ៍ នាំ​អោយ​ក្រិន​មិន​អាច​ត្រឡប់​មក​វិញ​បាន​នៃ​ជាលិកា​ថ្លើម​( ក្រិន​ថ្លើម ) និង​នៅ​ក្នុង​ករណី​មួយ​ចំនួន​អាច​ធ្វើ​អោយ​ខ្សោយ​ថ្លើម​តែ​ម្តង​។ ព្រោះ​វា​មិន​អាច​ដឹង​ថា​តើ​អ្នក​នឹង​មាន​ប្រតិកម្ម​ទៅ​នឹង​ថ្នាំ​ណាមួយ ជំងឺ​រលាក​ថ្លើម​ដែល​បណ្តាល​មក​ពី​ការ​ពុល​អ្វីមួយ​តែងតែ​មិន​ត្រូវ​បាន​ទប់ស្កាត់​បាន​នោះ​ទេ​។
 
ប៉ុន្តែ​អ្នក​អាច​កាត់​បន្ថយ​ការ​ប្រឈម​មុខ​នឹង​បញ្ហា​ថ្លើម​បាន​ប្រសិនបើ​អ្នក​:
  • កម្រិត​ការ​ប្រើប្រាស់​ថ្នាំ ប្រើប្រាស់​ថ្នាំ​ដែល​មាន​វេជ្ជបញ្ជា និង​មិន​មាន​វេជ្ជបញ្ជា​តែ​នៅ​ពេល​ដែល​ចាំបាច់​បំផុត​តែ​ប៉ុណ្ណោះ​។
     
  • ប្រើ​ថ្នាំ​តាមតែ​វេជ្ជបញ្ជា​តែ​ប៉ុណ្ណោះ អនុវត្ត​តាម​ការ​ណែនាំ​សម្រាប់​ការ​ប្រើប្រាស់​ថ្នាំ​។ មិន​ប្រើ​លើស​ពី​ចំនួន​ដែល​បាន​ផ្ដល់​អនុសាសន៍​អោយ​ប្រើ សូ​ម្បី​តែ​រោគ​សញ្ញា​របស់​អ្នក​ហាក់បីដូចជា​មិន​មាន​ភាព​ប្រសើរ​ឡើង​ក៏​ដោយ​។ ដោយសារ​តែ ផល​ប៉ះពាល់​នៃ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​មាន​ច្រើន ឈប់​ប្រើ​មុន​វា​ជា​ការ​ល្អ​ជាង​ការ​ប្រើ​ច្រើន​ពេក​។
     
  • ត្រូវ​ប្រុង​ប្រយ័ត្ន​ជាមួយនឹង​ឱសថ​រុក្ខជាតិ និង​អាហារ​បំប៉ន កុំ​ស្មានថា​ផលិតផល ធម្មជាតិ​នឹង​មិន​បណ្តាល​អោយ​មាន​គ្រោះថ្នាក់​។ ពិភាក្សា​អំពី​អត្ថប្រយោជន៍ និង​ហានិភ័យ​ជាមួយ​វេជ្ជបណ្ឌិត​របស់​អ្នក​មុន​ពេល​ប្រើប្រាស​ឱសថ និង​អាហារ​បំប៉ន​ទាំងនេះ ។
     
  • ចូរ​កុំ​ប្រើ​គ្រឿង​ស្រវឹង ជាមួយ​ថ្នាំ គ្រឿង​ស្រវឹង និង​ថ្នាំ​គឺជា​ការ​រួម​បញ្ចូល​គ្នា​ដ៏​អាក្រក់​មួយ​។ ប្រសិនបើ​អ្នក​កំពុង​ប្រើ​ថ្នាំ​acetaminophen(Paracetamol) សូមកុំ​សេព​គ្រឿង​ស្រវឹង​។ សូម​សួរ​គ្រូពេទ្យ ឬ​ឪ​ស​ថ​ការី​អំពី​ទំនាក់ទំនង​រវាង​ថ្នាំ​ដែល​អ្នក​ត្រូវ​ប្រើប្រាស់ នឹង​គ្រឿង​ស្រវឹង​។
  • ប្រុង​ប្រយ័ត្ន​នឹង​សារធាតុ​គីមី ប្រសិនបើ​អ្នកធ្វើការ​ជាមួយ ឬ​ប្រើប្រាស់​សារធាតុ​គីមី​ដែល​មាន​គ្រោះថ្នាក់ សូម​ប្រើប្រាស​ឧ​ប្បករ​ណ៏​សម្រាប់​ការពារ​ខ្លួន​អ្នក​ពី​ការ​ប៉ះពាល់​។
  • រក្សា​ទុក​ថ្នាំ និង​សារធាតុ​គីមី​អោយ​ឆ្ងាយ​ពី​កុមារ ថ្នាំ​ទាំងអស់ និង​ថ្នាំ​គ្រាប់​វីតាមីន​ត្រូវ​ទុក​អោយ​ឆ្ងាយ​ពី​កុមារ និង​នៅ​ក្នុង​ធុង​ដែល​កុមារ​មិន​អាច​បើក​បាន​ដូច្នេះ​កុមារ​នឹង​មិន​អាច​លេប​ដោយ​ចៃដន្យ​បាន​នោះ​ទេ​៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com