ជាតិ
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤ ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា។ រូបភាពពីហ្វេសប៊ុកសម្ដេច ហ៊ុន សែន
× ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានឡាយព្រះហស្តលេខា ដំឡើងឋានន្តរស័ក្តិនាយទាហាន៨រូប ពីឧត្តមសេនីយ៍ឯក ទៅជានាយឧត្តមសេនីយ៍ (ផ្កាយ៤)។ នេះបើតាមព្រះរាជក្រឹត្យឡាយព្រះហស្តលេខានៅថ្ងៃទី១៩ មេសា។
នាយទាហានទាំង ៨រូប រួមមានលោក ហេង បូរិន, លោក សំរិទ្ធ ហ៊ុន, លោក ចាប វ៉ាន្នី, លោក មិន នីម, លោក ខឹមជា សាឃឿន, លោក ចាប ភក្ដី, លោក នុច ថន និងលោក វ៉ា ប៉ោអ៊ាន។ ក្នុងចំណោមនាយទាហានទាំង៨រូប មាន ២រូប ជាសមមិត្តរបស់សម្ដេច ហ៊ុន សែន គឺលោក នុច ថន និងលោក វ៉ា ប៉ោអ៊ាន។
កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ លោក នុច ថន និងលោក វ៉ា ប៉ោអ៊ាន បានចាប់ផ្ដើមដំណើរភៀសខ្លួនទៅកាន់ប្រទេសវៀតណាម ជាមួយសម្ដេច ហ៊ុន សែន ដើម្បីស្វែងរកការជួយឧបត្ថម្ភក្នុងការរំដោះប្រទេសជាតិចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត។
គួរបញ្ជាក់ថា ការដំឡើងឋានន្តរស័ក្តិនេះ ធ្វើឡើងតាមការទូលថ្វាយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា៕
© រក្សាសិទ្ធិដោយ thmeythmey.com