ជាតិ
ក្រសួងព័ត៌មាន នឹងធ្វើតេស្តរកសារធាតុញៀនលើមន្ត្រី, ទីប្រឹក្សា និងជំនួយការ
04, May 2024 , 3:59 pm        
រូបភាព
លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ក្នុង​កិច្ចប្រជុំក្រុមការងារបច្ចេកទេសដើម្បីរៀបចំការធ្វើតេស្តរកសារធាតុញៀន សម្រាប់មន្ត្រីរាជការក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី៤ឧសភានេះ។ រូបថត៖ រូបថត៖ ខឹម សុវណ្ណារ៉ា ​

ភ្នំពេញ៖ ក្រសួងព័ត៌មាន នឹងធ្វើតេស្តរកសារធាតុញៀន លើមន្ត្រីក្របខណ្ឌក្រសួងព័ត៌មានទាំងអស់ រាប់ចាប់ពីថ្នាក់ដឹកនាំ ទីប្រឹក្សា ជំនួយការ មន្រ្តីរាជការ និងន្រ្តីកិច្ចសន្សាផងដែរ។ ការធ្វើតេស្ត នឹងធ្វើឡើង រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី៧ និងទី៨ ខែឧសភានេះ។

បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងព័ត៌មាន ចេញផ្សាយថ្ងៃទី៣ ឧសភា ការអនុវត្តនេះ ដើម្បីចូលរួមគាំទ្រ វិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
 
ក្រសួងព័ត៌មាន និងសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន រៀបចំធ្វើ តេស្តរកសារធាតុញៀននេះ។ ក្រសួងព័ត៌មាន បញ្ជាក់ទៀតថា បើមន្រ្តីរូបណា អវត្តមានដោយគ្មានមូលហេតុច្បាស់ ត្រូវទទួលខុសត្រូវចំពោះវិធានការ និងនីតិវិធីបន្ត៕
 
Tag:
 ទីប្រឹក្សា
  ជំនួយការ
  មន្រ្តី
  ក្រសួងព័ត៌មាន
© រក្សាសិទ្ធិដោយ thmeythmey.com