ជាតិ
អត្ថបទពាណិជ្ជកម្ម
ត្រឹមតែ ២សប្ដាហ៍ដំបូងនៅក្នុងខែឧសភានេះ ក្រុមហ៊ុនរថយន្ត MG លក់ចេញរហូតដល់ ៨០គ្រឿង
16, May 2024 , 4:09 pm        
រូបភាព
យុទ្ធនាការលក់រថយន្តស៊េរីឆ្នាំ ២០២៤ របស់ MG ពិតជាទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ជាមួយការលក់ចេញចំនួន ៨០គ្រឿងក្នុងរយៈពេលត្រឹមតែ ២សប្ដាហ៍ដំបូងនៅក្នុងខែឧសភានេះ។ ក្រុមហ៊ុន MG Cambodia បានចាប់ផ្ដើមយុទ្ធនាការលក់រថយន្តថ្មីស៊េរីឆ្នាំ ២០២៤ របស់ខ្លួនយ៉ាងមានប្រសិទ្ធភាពលើគ្រប់ម៉ូឌែលរថយន្ត MG ជាមួយនឹងភាពទាន់សម័យដ៏ទាក់ទាញនៃរថយន្ត និងតម្លៃប្រកួតប្រជែងខ្លាំង។ កំណត់ត្រានៃការលក់មានការកើនឡើងជាលំដាប់ ដែលបង្ហាញពីប្រជាប្រិយភាពខ្ពស់នៃការគាំទ្រនូវរថយន្ត MG និងការផ្ដល់នូវអត្ថប្រយោជន៏ល្អពីក្រុមហ៊ុន ដែលជាការចាប់ផ្ដើមដ៏ល្អសម្រាប់ពាក់កណ្តាលឆ្នាំ ២០២៤ នេះ។
 
យុទ្ធនាការលក់រថយន្ត MG ម៉ូឌែលស៊េរីឆ្នាំ ២០២៤ ត្រូវបានចាត់ទុកថាជាឱកាសល្អសម្រាប់អតិថិជនក្នុងការទទួលយកនូវរថយន្តស៊េរីឆ្នាំខ្ពស់ក្នុងតម្លៃដ៏សមរម្យ។ ភាពជោគជ័យនេះត្រូវបានជំរុញដោយកត្តាជាច្រើនដូចជា៖ ការផ្តល់ជូនតម្លៃពិសេសជាមួយនឹងប្រម៉ូសិនថែមកាតសាំង, កម្រាលជើង, UV ការពារកម្ដៅ, ស្លាកលេខ, សេវាកម្មដូរប្រេងម៉ាស៊ីន អមនឹងការធានាគុណភាពរយៈពេល ៥ឆ្នាំ ឬក៏ ១៥០,០០០គីឡូម៉ែត្រ (150,000Km)។ រថយន្ត MG ត្រូវបានរួមបញ្ចូលគ្នាជាមួយបច្ចេកវិទ្យាទំនើប, ការរចនាបែបទាន់សម័យ និងមានកម្លាំងម៉ាស៊ីនខ្លាំង ដើម្បីបំពេញតម្រូវការ និងចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់។
 
ភាពរីកចម្រើននៃទិន្នន័យលក់រថយន្ត MG ក្នុងឆ្នាំ ២០២៤ ជាមួយនឹងការមកដល់ស្តុកថ្មីនៃរថយន្តគ្រប់ម៉ូឌែលដូចជា៖ MG ZS, MG RX5 Sport និង Reborn, MG HS Trophy, MG RX8 និង MG GT  ដែលបង្កើនសំទុះនៃការលក់ និងការចូលរួមជាមួយគ្រួសារMG។ រថយន្ត MG គឺមានតម្លៃសមរម្យមែនទែនត្រឹមតែ $26,990 សម្រាប់ម៉ូឌែល MG ZS ឆ្នាំ2024, $36,990 សម្រាប់ MG RX5 ឆ្នាំ2024, $35,990 សម្រាប់ MG HS Trophy, $32,990 សម្រាប់ MG GT និង MG RX8 មានតម្លៃត្រឹមតែ $50,990 ប៉ុណ្ណោះ។ បន្ថែមពីនេះទៅទៀត, MG ក៏បានធ្វើការណែនាំនូវរថយន្តស៊េរីថ្មី MG7 ដែលបានបង្កើតនូវការចាប់អារម្មណ៍ខ្លាំង និងជំរុញទិន្នន័យលក់កើនឡើង ហើយក៏កំពុងធ្វើឱ្យអតិថិជនរង់ចាំនូវរថយន្តបែបស្ព័រថ្មីដែលនឹងមកទីផ្សារប្រទេសកម្ពុជាឆាប់ៗនេះ។
 


ការបង្ហាញចំណាប់អារម្មណ៍វិជ្ជមានពីអ្នកប្រើប្រាស់ផ្ទាល់ និងការណែនាំបន្តពីសំណាក់អតិថិជនក៏បានរួមចំណែកដល់ភាពជោគជ័យរបស់ MG ផងដែរ ដែលជាការបង្ហាញពីភាពល្អប្រសើរ និងគុណភាពខ្ពស់របស់រថយន្ត។ ដើម្បីអបអរគម្រប់ខួប ១០០ឆ្នាំនៃម៉ាកយីហោ MG ក្រុមហ៊ុនក៏បានប្រកាសជាផ្លូវការនូវកម្មវិធីណែនាំអតិថិជន Referral Program ដែលផ្ដល់ជូនទៅកាន់អតិថិជននូវឱកាសឈ្នះរង្វាន់ទូរស័ព្ទដៃទំនើប Iphone15 ប្រចាំខែសរុបចំនួន ១០០គ្រឿងពីកម្មវិធីនេះ។ លក្ខខណ្ឌនៃកម្មវិធីគឺ ម្ចាស់រថយន្ត MG ដែលណែនាំអតិថិជនថ្មីនឹងទទួលបាននូវកាតសាំង $100 និងសន្លឹកឆ្នោតផ្សងសំណាង ១សន្លឹក ហើយសម្រាប់អតិថជនទូទៅដែលបានណែនាំអតិថិជនថ្មីនឹងទទួលបានសន្លឹកឆ្នោតផ្សងសំណាង ១សន្លឹកផងដែរ។ MG ក៏បានស្វែងរកឃើញអ្នកឈ្នះចំនួន ២៧នាក់រួចមកហើយ ពីកម្មវិធី Referral Program នេះហើយក៏កំពុងរង់ចាំអ្នកឈ្នះថ្មីៗទៀតផងដែរ។
 
ទិន្នន័យលក់ចេញចំនួន ៨០គ្រឿងក្នុងរយៈពេលត្រឹមតែ2សប្ដាហ៍ដំបូងនៃខែឧសភាសម្រាប់ក្រុមហ៊ុន MG គឺបានបង្ហាញថា MG កំពុងតែបង្កើនសំទុះកាន់តែខ្លាំង និងដំណើរការយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព ពីគុណភាពនៃផលិតផលរបស់ខ្លួនផងដែរ។ MG បានយល់ដឹងអំពីតម្រូវការនិងចំណង់ចំណូលចិត្តដ៏ច្បាស់នៃទីផ្សារកម្ពុជាក្នុងការផ្តល់ជូននូវតម្លៃសមរម្យ, សន្សំសំចៃប្រេងឥន្ធនៈ, ភាពធំទូលាយនៃផ្នែកខាងក្នុងជាមួយនឹងការរចនាដ៏ប្រណិតបែបគុណភាព, ការធានាគុណភាពរយៈពេលវែង និងសមត្ថភាពនៃការបើកបរគ្រប់ស្ថានភាពផ្លូវក្នុងតំបន់ជាមួយកម្ពស់ខ្ពស់ពីដីខ្ពស់ល្អសម្រាប់ម៉ូឌែលប្រភេទ SUV របស់ពួកគេ ដើម្បីជៀសវាងផ្លូវដែលមានទឹកលិចក្នុងរដូវវស្សាដែលនឹងឈានមកដល់នាពេលខាងមុខនេះ។ នោះហើយដែលជាគុណសម្បត្តិរបស់រថយន្ត MG ក្នុងការប្រកួតប្រជែងលើទីផ្សាររថយន្ត SUV នៅកម្ពុជា៕
 
(អត្ថបទពាណិជ្ជកម្ម)





















© រក្សាសិទ្ធិដោយ thmeythmey.com