ជាតិ
វីដេអូ
ពិព័រណ៍«សត្វស្លាបនៅកម្ពុជា»បំផុសស្មារតីថែរក្សាសត្វស្លាប និងធនធានធម្មជាតិ
17, May 2024 , 8:59 pm        
រូបភាព
ដោយ៖ តុប វណ្ណារ៉ា

ភ្នំពេញ៖ រូបថតសត្វស្លាប២៧ប្រភេទ ដែលជាស្នាដៃរបស់លោក ស៊ុយ សេងលីម ស្ថាបនិកនៃគម្រោងអប់រំ និងអភិរក្សសត្វស្លាបនៅកម្ពុជា (BCEC) កំពុងដាក់តាំងបង្ហាញ នៅក្នុងពិព័រណ៍«សត្វស្លាបនៅកម្ពុជា» នៅមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា។ ពិព័រណ៍នេះ ចាប់ផ្តើមពីថ្ងៃទី១៦ ឧសភា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។ បើតាមលោក ស៊ុយ សេងលីម សត្វស្លាបទាំង២៧ប្រភេទ ដែលលោកជ្រើសរើសមកតាំងបង្ហាញនេះ ជាពពួកសត្វស្លាបកម្រ និងសត្វស្លាបដែលមានវត្តមាន នៅតំបន់អភិរក្សនានានៅកម្ពុជា។

 
លោក ស៊ុយ សេងលីម បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា ការតាំងពិព័រណ៍នេះ មានគោលបំណងបណ្តុះការយល់ដឹង និងជំរុញឱ្យពលរដ្ឋចូលរួមផ្សព្វផ្សាយ និងអភិរក្សសត្វស្លាបនៅកម្ពុជា។ នៅក្នុងពិព័រណ៍នេះដែរ អ្នកស្រឡាញ់ការថតរូបនេះ បានចែករំលែកបទពិសោធន៍ខ្លួនជាង១០ឆ្នាំ នៅក្នុងការផ្តិតយករូបភាពសត្វស្លាប និងចំណេះដឹងសំខាន់ៗអំពីការរស់នៅ និងអាកប្បកិរិយារបស់ប្រភេទសត្វស្លាបនីមួយៗផងដែរ។
 
 

© រក្សាសិទ្ធិដោយ thmeythmey.com