កីឡាជាតិ
ជាតិ
សម្រាកបុណ្យចូលឆ្នាំ លីក ២០១៤ សម្រាក ២ សប្ដាហ៍
× ពានរង្វាន់បាល់ទាត់មិត្តហ្វូនខេមបូឌានលីក ២០១៤ (MCL2014) ត្រូវសម្រាក ២ សប្ដាហ៍ គឺគិតចាប់ពីសប្ដាហ៍នេះតទៅរហូតដល់ថ្ងៃសៅរី៍ ទី ២៦ មេសា ទើបត្រឡប់បើកកីឡដ្ឋានទទួលក្រុមចូលរួមប្រកួតជាធម្មតាវិញ។
តាមកាលវិភាគប្រកួតដែលចែងដោយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ការសម្រាកនេះគឺដើម្បីចូលរួមអបអរស្វារគមន៍ឆ្នាំប្រពៃណីខ្មែរ។ ដូច្នេះនេះជាឱកាសមួយផ្ដល់ឱ្យក្រុមទាំងអស់បើកដៃឱ្យសមាជិកម្នាក់ទៅលេងចូលឆ្នាំជាមួយក្រុមគ្រួសារ ឬ មិត្តភក្ដិ បាន។
នៅពេលត្រឡប់មកវិញក្រុមដែលត្រូវប៉ះគ្នាមាន៖
ថ្ងៃទី ២៦ មេសា ២០១៤ នៅស្ដាតចាស់
• ក្រសួងការពារជាតិ Vs Albirex Niigata ម៉ោង ១:៣០ រសៀល
• ត្រាយអាស៊ី Vs អាស៊ីអឺរ៉ុប ម៉ោង ៣:៤៥ នាទីល្ងាច
ពហុកីឡដ្ឋានជាតិ
• ស្វាយរៀង Vs បៀលប្រាយ ម៉ោង ៣:៣០ នាទីល្ងាច (ផ្សាយផ្ទាល់ប៉ុស្ដិ៍ BTV)
• ណាហ្គា Vs ភ្នំពេញក្រោន ម៉ោង ៦ ល្ងាច
ថ្ងៃទី ២៧ មេសា ២០១៤ នៅ ពហុកីឡដ្ឋានជាតិ
• អគ្គស្នងការដ្ឋាននគរបាលជាតិ Vs វេស្ទើន ម៉ោង ៣:៣០ នាទីល្ងាច
• គីរីវង់សុខសែនជ័យ Vs ចម្ការកៅស៊ូបឹងកេត
© រក្សាសិទ្ធិដោយ thmeythmey.com