កីឡាជាតិ
ជាតិ
ក្រុម President's​ Cup ​2014 ​ពូ​ល​C ជា​មួយ​​ស្វាយ​រៀង មាន​​ប្រវត្តិ​​ល្អ​​មិន​គួរ​​មើល​រំលង​
14, Apr 2014 , 2:54 pm        
រូបភាព
ដោយ:
ពានរង្វាន់​បាល់ទាត់ AFC President's Cup 2014 ឆ្នាំនេះ​មាន​ក្រុម​ចូលរួម​សរុប​ចំនួន ១១ក្រុម ចែកជា ៣ ពូ​ល​ខុសគ្នា ដើម្បី​ជម្រុះ​ស្វែងរក​ក្រុម​ខ្លាំង ៦ ឡើងទៅ​ប្រកួត​ជុំ​ផ្ដាច់ព្រ័ត្រ។ ចំពោះ​ក្រុម​ខេត្តស្វាយរៀង នឹង​តំណាងឱ្យ​កម្ពុជា ប្រកួត​ក្នុង​ពូ​ល C ជាមួយ​ក្រុម ២ ផ្សេងទៀត ដែលជា​ជើងឯក​មកពី​ប្រទេស​នេ​ប៉ាល់ និង ជើងឯក​របស់​ម្ចាស់ផ្ទះ ម៉ុង​ហ្គោ​លី កាលពី​ឆ្នាំ​ចាស់។ វគ្គ​ជម្រុះ​តាម​ពូ​ល​នេះ​នឹង​ចាប់ផ្ដើម​ប្រកួត​ពីថ្ងៃ​ទី ១ ដល់ ១១ ខែ ឧសភា ខាងមុខ។
តើ​អ្នកដឹង​ពី​ប្រវត្តិ​របស់​ក្រុម​ទាំង ៣ ដល់​កម្រិតណា?



១) Erchim FC (ម៉ុង​ហ្គោ​លី)
ក្លិប Erchim FC ជា​ម្ចាស់ផ្ទះ​ក្នុង​វគ្គ​ជម្រុះ​តាម​ពូ​ល នៅ​ពូ​ល C នេះ ខណៈ​ក្លិប​ជើងឯក​លី​ក​កំពូល​ម៉ុង​ហ្គោ​លី ៨ ជំនាន់​នេះ មានឱកាស​ឡើងមក​លេង AFC President's Cup ២ លើក​មកហើយ ដោយនៅ ឆ្នាំ ២០១២ ធ្លាក់​វគ្គ​ជម្រុះ​តាម​ពូ​ល និង​ឆ្នាំ ២០១ថ្មីៗនេះ ធ្លាក់​ត្រឹម​ជុំ​ផ្ដាច់ព្រ័ត្រ។
សម្រាប់​ប្រវត្តិ កន្លងមក Erchimធ្លាប់​ឈ្នះ​ជើងឯក​លី​ក ចំនួន ៨ សម័យកាល ( ១៩៩៦, ១៩៩៨, ២០០០, ២០០២, ២០០៧, ២០០៨, ២០១២ និង ២០១៣), ជើងឯក Mongolia Cup ៤សម័យ (១៩៩៨, ១៩៩៩, ២០០០ និង ២០១២) ខណៈ​ឈ្នះ​ជើងឯក​រង២សម័យ (២០០១ និង ២០០២) ជើងឯក Mongolia Super Cup ៣ លើក (២០១១, ២០១២ និង ២០១៣) ។

២) ManangMarshyangdi Club (នេ​ប៉ាល់)
ManangMarshyangdi Club ធ្លាប់​ឡើងមក​លេង​ក្នុង​ពានរង្វាន់ AFC President's Cup ឆ្នាំ ២០០៦ ម្ដង តែ​ពេលនោះ​ធ្លាក់​ត្រឹម​វគ្គ ជម្រុះ​តាម​ពូ​ល។ កាលពី​ក្នុង​លី​ក​រដូវ​កាល ២០១៣ ក្លិប​ជើងឯក​មួយ​នេះ ដណ្ដើមបាន​ទាំង​ពានរង្វាន់​គ្រូបង្វឹក​ល្អ, អ្នកចាំទី​ល្អ, ខ្សែការពារ​ល្អ, ខ្សែបម្រើ​ល្អ និង ខ្សែប្រយុទ្ធ​ល្អ ប្រចាំឆ្នាំ។
អតីតកាល​របស់​ក្លិប​ធ្លាប់​ឈ្នះ​ពានរង្វាន់​ក្នុងស្រុក​ជាច្រើន​ដូចជា ជើងឯក Nepal A-Division League ៧សម័យ (១៩៨៦, ១៩៨៧, ១៩៨៩, ២០០០, ២០០៣, ២០០៦ និង ២០១៣), ជើងឯក Buddha Subba Gold Cup ២០០៤, ជើងឯក Khukuri Gold Cup ២០០៣, ជើងឯក San Miguel Itahari Gold Cup ២០០៧, ជើងឯក Aaha Gold Cup ៣សម័យ (២០០៤, ២០០៥ និង ២០១២), ជើងឯក Aadarsha Cup ២០១១, ជើងឯក Simar Gold Cup ២០១២, ជើងឯក Ncell Cup ២០១២, ជើងឯក Pokhara Cup ២០១២ ។

៣) ក្លិប​បាល់ទាត់​ខេត្តស្វាយរៀង (កម្ពុជា)
នេះ​ជា​លើកដំបូង​ហើយ​ដែល​ខេត្តស្វាយរៀង​ឡើង​ទៅលេង​ក្នុង​ពានរង្វាន់​លំដាប់​ទី៣ ទ្វីបអាស៊ី ក្រោយ​ដណ្ដើមបាន​ជើងឯក​លី​ក​កំពូល​កម្ពុជា​រដូវ​កាល ២០១៣ កន្លងទៅ ខណៈ​ដើមរដូវ​កាល ២០១៤ នេះ​បង្ហាញ​ទម្រង់​លេង​មិនសូវ​ល្អ​បន្តិច។
ងាក​ទៅ​មើល​ប្រវត្តិ​របស់​ក្លិប​ស្វាយរៀង ធ្លាប់​ឈ្នះ​ជើងឯក Hun Sen Cup ២សម័យ គឺ​នៅ​រដូវ​កាល ២០១១ និង ២០១២ ខណៈ​ឆ្នាំ ២០១៣ ឈ្នះ​ជើងឯក​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក។
ក្នុងចំណោម ៣ ក្រុម​នេះ តើ ២ ក្រុម​ណា​មានឱកាស​ឡើងទៅ​លេង​ជុំ​ផ្ដាច់ព្រ័ត្រ?



© រក្សាសិទ្ធិដោយ thmeythmey.com