កីឡាជាតិ
ជាតិ
អ្នក​ទ​ស្សន៍​ទាយ World Cup ​បី​នាក់​ឈ្នះ​រង្វាន់ពី The Asian Kitchen
16, Jul 2014 , 2:51 pm        
រូបភាព
ដោយ: ថ្មីៗ
គេហ​ទំព័រ​ថ្មី​ៗ បាន​ទទួល​ការ​ផ្ញើរ​អ៊ឺម៉ែលពី​សំណាក់​មិត្ត​អ្នកអាន​ចំនួន​៧១​នាក់ ដែល​បាន​ចូល​រួម​ទស្ស​ន៍ទាយ​ក្រុម​ដែល​ទទួល​បាន​តំណែង​ជើង​ឯក World Cup ឆ្នាំ​២០១៤នេះ។ ក្នុង​ចំណោម​អ្នក​ទស្សន៍​ទាយ​ទាំងនេះ ៣៧នាក់​បាន​រើសយក​អាល្លឺ​ម៉ង់ ១៣នាក់​យក​ប្រេស៊ីល​ ៩នាក់​យក​អាហ្សង់​ទីន ៦នាក់​យក​ហូឡង់ ៣នាក់​យក​បារាំង ២នាក់​យក​បែល​ហ្ស៊ិក និង​១នាក់​យក​កូឡុំប៊ី។



យើង​បាន​រៀបចំការ​ចាប់​ឆ្នោត​ក្នុង​ចំណោ​មមិត្តអ្ន​កអាន​ចំនួន​៣៧នាក់​ដែល​​រើស​យកជើង​ឯក​​អាល្លឺម៉ង់​។ សន្លឹក​ឆ្នោត​៣​សន្លឹក​ ត្រូវ​បាន​ចាប់​យក​ដើម្បី​ជូន​រង្វាន់​ដែល​ផ្តល់​ដោ​យភោ​ជនីយ​ដ្ឋាន The Asian Kitchen ដែល​ក្នុងនោះ ម្ចាស់​អ៊ីម៉ែ​ល ឈ្មោះ Sou Chamroeun ឈ្មោះ Toeung Chanbora និង​ឈ្មោះ Sok Bony។

រង្វាន់​ដែល​ទទួល​បាន​ពី​ភោជនីយដ្ឋាន The Asian Kitchen រួមមាន៖

-រង្វាន់​ទីមួយ​បាន​ទៅ​ឈ្មោះ Sou Chamroeun ៖ គូ​ប៉ុង​ដែល​មាន​តម្លៃ​៣០​ដុល្លារ​អាមេ​រិក
- រង្វាន់​ទី​ពី​របាន​ទៅ​ឈ្មោះ Toeung Chanbora ៖ គូ​ប៉ុង​ដែល​មាន​តម្លៃ​២០​ដុល្លារ​អាមេរិក
- រង្វាន់​លេខ​បី​បាន​ទៅ​ឈ្មោះ Sok Bony ៖ គូ​ប៉ុង​ដែលមាន​តម្លៃ​១០​ដុល្លារ​អាមេ​រិក៕



© រក្សាសិទ្ធិដោយ thmeythmey.com