កីឡាជាតិ
ជាតិ
MH17៖​ បង​ប្រុស​​របស់​ Lidwina ​គ្រូ​ពេ​ទ្យ​ប្រចាំ​​ក្លិប​​ភ្នំពេញ​​ក្រោ​ន​​ស្ថិត​ក្នុង​​ចំណោម​​ជន​រង​គ្រោះ​
18, Jul 2014 , 1:17 pm        
រូបភាព
Lidwina និងបងប្រុស Tallander។ ហ្វេសប៊ុកភ្នំពេញ​ក្រោន
Lidwina និងបងប្រុស Tallander។ ហ្វេសប៊ុកភ្នំពេញ​ក្រោន
ដោយ: រួបរួម
ក្លិប​កីឡាបាល់ទាត់​ភ្នំពេញ​ក្រោ​ន​តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់ខ្លួន បានចេញ​សារ​រំលែក​ទុក​ដល់ក​ញ្ញា Lidwina Niewold ជនជាតិ​ហូ​ឡង់​ដែលជា​គ្រូពេទ្យ​ប្រចាំ​ក្លិប ដោយ​តែ​លោក Tallanderដែលជា​បងប្រុស​របស់​គាត់ ក៏​ស្ថិត​ក្នុងចំណោម​ជនរងគ្រោះ​ទាំង២៩៨នាក់​ដែល​បាន​ស្លាប់​ក្នុង​ឧ​ប​ទ្ទេវ​ហេតុ​ធ្លាក់​យន្តហោះ MH17 របស់​ម៉ាឡេស៊ី នៅ​ភាគ​ខាងកើត អ៊ុយ​ក្រែ​ន​កាលពី​យប់មិញ​នេះ។



ភ្នំពេញ​ក្រោ​ន​បានសរសេរថា៖ «ទាំងអស់គ្នា​នៅ​ក្លិប​ភ្នំពេញ​ក្រោ​ន​សូម​រួម​រំលែក​ទុក្ខ​ដ៏​ក្រៀមក្រំ​ដល់ គ្រូពេទ្យ​ចលនា LidwinaNiewold និង​ក្រុមគ្រួសារ​ចំពោះ​ការបាត់បង់​លោក Tallanderដែលជា​បងប្រុស។ គាត់​គឺជា​អ្នកដំណើរ​ម្នាក់​នៅលើ​យន្តហោះ MH17 របស់​ម៉ាឡេស៊ី​អ៊ែ​រឡាញ​ក្នុង​ដំណើរ​ពី​ក្រុង​អាំ​ស្ទែរ​ដាម ឆ្ពោះទៅកាន់​ទីក្រុង​គូ​ឡាំ​ឡាំ​ពួរ...»៕




© រក្សាសិទ្ធិដោយ thmeythmey.com