ជាតិ
សង្គមជាតិ
នៅក្នុងប្រទេសរំដួល គំនិតបក្សពួក និងគ្រួសារនិយមដុះនៅគ្រប់ទីកន្លែង!
× នៅក្នុងប្រទេសជឿនលឿនគោរពច្បាប់មួយចំនួននៅលើពិភពលោក ការតែងតាំងបក្សពួក ឬសាច់ញាតិខ្លួនឯងក្នុងស្ថាប័នតែមួយ ឬក្នុងបក្សតែមួយគឺជារឿងកម្របំផុត។ សាច់ញាតិអាចទទួលបានតំណែងក្នុងស្ថាប័ន ឬបក្សតែមួយមែន តែសាច់ញាតិនោះ ត្រូវតែទទួលបានតំណែង ឬបុណ្យស័ក្តិក្នុងផ្លូវស្មោះត្រង់បំផុត មានន័យថា គ្មានឡើយការឡើងបុណ្យតាមជើង«ខោ» ឬឡើងបុណ្យតាមការ«កាង»។
តែនៅក្នុងប្រទេសរំដួលវិញ អ្វីៗក៏អាចកើតមានឡើងដែរ។ «នៅក្នុងប្រទេសរំដួល ជារឿយៗ លុយអាចទិញតំណែងបាន។ ឥទ្ធិពលបក្សពួក និងគ្រួសារ អាចជួយសម្រួលតំណែងជូនបាន»។ នៅក្នុងប្រទេសរំដួលដដែល ក្នុងក្រសួងនីមួយៗ មន្ត្រីជាន់ខ្ពស់បានបង្កើតជាក្រុមបក្សពួក និងជាក្រុមគ្រួសារនិយមដើម្បីក្តោបអំណាច និងលាក់ព័ត៌មានមិនអោយក្រុមផ្សេងទៀតដឹងឡើយដោយខ្លាចក្រុមផ្សេងទម្លាយប្រាប់ថ្នាក់កំពូល។
នៅក្នុងប្រទេសរំដួល ពេលខ្លះ បក្សពួក និងសាច់ញាតិគ្រួសារ ត្រូវបានគេចងផ្តុំក្នុងស្ថាប័នតែមួយ។ ប៉ុន្តែពេលខ្លះទៀត គេបំបែកអោយនៅក្នុងស្ថាប័នផ្សេងគ្នា ក្នុងន័យចៀសវាងកុំអោយអាក្រក់មើលពេក៕
© រក្សាសិទ្ធិដោយ thmeythmey.com