កីឡាជាតិ
ជាតិ
ក្រុម​កីឡា​សី Chinlone ចេញ​ទៅ​ប្រកួត​ជើង​ឯក​អាស៊ី នៅ​មីយ៉ាន់ម៉ា
01, Nov 2014 , 9:00 am        
រូបភាព
ក្រុមកីឡាការិនី Chinlone កម្ពុជា​នា​ការប្រកួត​ស៊ីហ្គេម​កាលពី​ឆ្នាំ​២០១៣
ក្រុមកីឡាការិនី Chinlone កម្ពុជា​នា​ការប្រកួត​ស៊ីហ្គេម​កាលពី​ឆ្នាំ​២០១៣
ដោយ:
សហព័ន្ធ​កីឡា​សី​ប៉ា​ក់តា​ក្រ​កម្ពុជា​បាន​បញ្ជូន​កីឡា​សី CHINLONE (សីឈិនឡូន) ចំនួន​១២​នាក់​គឺ​កីឡាករ​៦​នាក់ និង​កីឡាការិនី​៦​នាក់​ទៅ​ចូលរួម​ប្រកួត​ជើងឯក​អាស៊ី​នៅ​ប្រទេស​មី​យ៉ាន់ម៉ា ចាប់​ពី​ថ្ងៃ​ទី ២ ដល់ ៥ វិច្ឆិកា ឆ្នាំ ២០១៤ ខាង​មុខ។



​តាម​ការ​ព្យាករណ៍​បឋម ពាន​រង្វាន់​នេះ​នឹង​មាន​ការ​ចូលរួម​ពី​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ស្ទើ​តែ​ទាំង​អស់ ព្រម​ទាំង​ប្រទេស​នៅ​តំបន់​អាស៊ី​ជា​ច្រើន​ទៀត។ ការ​រៀបចំ​ការ​ប្រកួត​ឡើង​គឺ​ដើម្បី​ពិចារណា​ថា​នឹង​គួរ​ដាក់​​បញ្ចូល​ប្រភេទ​កីឡា CHINLONE នេះ​ទៅក្នុង​កម្មវិធី​នៃ​ការប្រកួត​កីឡា​អាស៊ី​(ASIAN Games)​លើក​ទី​១៨ នៅ​ប្រទេស​ឥណ្ឌូណេស៊ី ឬ យ៉ាង​ណា។

​តាម​ការ​ឱ្យ​ដឹង​របស់​ថ្នាក់​ដឹកនាំ​សហព័ន្ធ​កីឡា​​សី​ប៉ា​ក់តា​ក្រ​កម្ពុជា ការ​ចេញ​ដំណើរ​នេះ​សហព័ន្ធ​កីឡា CHINLONE អន្តរជាតិ​​ជា​អ្នក​ជួយ​ជ្រោមជ្រែង​បញ្ហា​សំបុត្រ​យន្ដហោះ ការ​ស្នាក់ និង ហូប​ចុក​តែម្ដង។

​សី CHINLONE ជា​ប្រភេទ​​ប្រពៃណី​របស់​ប្រទេស​មីយ៉ាន់ម៉ា ហើយ​បាន​លេច​មុខ​មាត់​លើ​ឆាក​អន្តរជាតិ​កាល​ពី​ដើម​ឆ្នាំ ២០១៣ ក្នុង​ព្រឹត្តិការណ៍​កីឡា​ SEA Games លើក​ទី​២៧ ដែល​ប្រទេស​អាស៊ាន​មួយ​នេះ​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

​តាម​គម្រោង​កម្ពុជា​​នឹង​ចូលរួម​​ប្រកួត​លើ​៤​វិញ្ញាសា​គឺ​វិញ្ញាសា Non-Repetition (Primary Level ) បុរស និង នារី ។​ វិញ្ញាសា The Same Stroke វិញ្ញាសា The Linking និង វិញ្ញាសា Non-Repetition (Secondary)​បុរស​-​នារី៕

រូបថត៖ FB



© រក្សាសិទ្ធិដោយ thmeythmey.com