ជាតិ
ចុះឈ្មោះ​ប្រឡង​ចូល​សាកល​វិទ្យា​ល័​យ​​អ​ន្តរជាតិ​អាច​ទទួលបាន​អាហារូបករណ៍
18, Dec 2014 , 9:46 am        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ការប្រឡង​ថា្នក់​ជាតិ​វិស័យ​សុខាភិបាល​អាច​នឹង​ប្រព្រឹត្តិ​ឡើង​នៅ​ចុងខែ​ធ្នូ​ឆ្នាំ២០១៤ខាងមុខនេះ។ ស្របពេល​ជាមួយគ្នា សាកលវិទ្យាល័យ​អន្តរជាតិ​ដែលមាន​មហាវិទ្យាល័យ​ចំនួន១០នោះ បានសម្រេច​ផ្តល់​អាហារ​រូបករណ៍​ផ្នែក​សុខាភិបាល​ដល់​និស្សិត​ឆ្នាំ​សិក្សា​ចំនួន​ជា១០០កន្លែង។



ខុសពី​សាកលវិទ្យាល័យ​នានា សាកល​វិទ្យា​អន្តរជាតិ គឺជា​សាកលវិទ្យាល័យ​ឯកជន​ទីមួយ​នៅក្នុងប្រទេស​កម្ពុជា​ដែលមាន​ទីតាំង​សិក្សា​ទ្រឹស្តី​ត្រឹមត្រូវ និង​ការអនុវត្ត​ជាក់ស្តែង​ក្រោយពី​ការសិក្សា។ សាកល​វិទ្យា​អន្តរជាតិ​មាន​មន្ទី​ពេទ្យ​ព្យាបាល​អ្នកជំងឺ មន្ទី​ពិសោធន៍​ផលិត​ឱសថ។ល។ មិន​ត្រឹមតែដើរតួនាទី​ជា​បណ្តុះបណ្តាល​ជំនាញ​ប៉ុណ្ណោះ​ទេ តែ​សាកលវិទ្យាល័យ​អាចមាន​លទ្ធភាព​ផ្តល់​ការងារជូន​និស្សិត​បន្ថែមទៀត​ក្រោយពី​ការសិក្សា​នៅទីនេះ។

សម្រាប់​ឆ្នាំ​សិក្សា​ថ្មី​ឆ្នាំ២០១៤-ឆ្នាំ២០១៥ នេះ ក្នុង​គោលបំណង​រួមចំណែក​ជួយ​និស្សិត និង​ដើម្បី​អបអរសាទរ​ខួប ១២ ឆ្នាំ នៃ​សាកលវិទ្យាល័យ​អន្តរជាតិ (១៦-១២-២០០២ ដល់ ១៦-១២-១៤) សាកលវិទ្យាល័យ អន្តរជាតិ សម្រេច​ផ្តល់​អាហារូបករណ៍ ដល់ប្អូនៗនិស្សិត​ចំនួន ១០០% សម្រាប់​ជំនាញ និង​ចំនួន​ដូចខាងក្រោម៖ ទី១ នៅ​សាកលវិទ្យាល័យ អន្តរជាតិ ទីតាំង​ភ្នំពេញ ថ្នាក់​វេជ្ជបណ្ឌិតចំនួន ២០ នាក់ ថ្នាក់​ឱសថការី ១៥ នាក់ ថ្នាក់​ទន្ត​បណ្ឌិត១៥ នាក់ ថ្នាក់​បរិញ្ញាបត្រ​គិលានុបដ្ឋាក ១៥ នាក់ ថ្នាក់​បរិញ្ញាបត្រ​ឆ្មប១០ នាក់​ និងសុខភាពសាធារណៈ ១០នាក់។
 
សម្រាប់​វិទ្យាស្ថាន​បូ​លី​ណូ​នៃ​សាកលវិទ្យាល័យ​អន្តរជាតិ​ខេត្តកំពង់ឆ្នាំង សាកលវិទ្យាល័យ​អន្តរជាតិ​នឹង​ផ្តល់​អាហារូបករណ៍​ដល់​ថ្នាក់​ឱសថការី ១០ នាក់ ថ្នាក់​ទន្ត​បណ្ឌិត ១០ នាក់ ថ្នាក់​បរិញ្ញាបត្រ​គិលានុបដ្ឋាក    ១០ នាក់ និង​ថ្នាក់​បរិញ្ញាបត្រ​ឆ្មប ១០ នាក់។

និស្សិត​ដែលមាន​បំណង​ទទួលយក​អាហារូបករណ៍​នេះ ត្រូវ​រួសរាន់​មក​ដាក់ពាក្យ​នៅ​សាកលវិទ្យាល័យ អន្តរជាតិ ឬ នៅ​វិទ្យាស្ថាន​បូ​លី​ណូ ខេត្តកំពង់ឆ្នាំង ឲ្យ​បាន​មុន​ថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៤ វេលា​ម៉ោង ១៧:00  នាទី ។ លក្ខខណ្ឌ​ដើម្បី​ទទួលបាន​អាហារូបករណ៍៖ ទី១ និស្សិត​ត្រូវ​ជ្រើសរើស សាកល វិទ្យាល័យ​អន្តរជាតិ ឬ វិទ្យាស្ថាន​បូ​លី​ណូ ក្នុង​អាទិភាព​ទី ១ ហើយ​ប្រឡង​ចូលរៀន​ថ្នាក់ជាតិ​ជាប់។ ទី២ និស្សិត​ត្រូវមាន​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ដែលមាន​និទ្ទេស​ន៍ A ឬ B ឬ C  និង​ត្រូវ​ទិញ​ពាក្យ​ចុះឈ្មោះ តម្លៃ ១០ ដុល្លារ អាមេរិក។
លោក សា​បូ អូ​ហ្សា​ណូ សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​អន្តរជាតិ​បានអោយដឹងថា គុណភាព​សិក្សា​នៃ​សាកលវិទ្យាល័យ​របស់លោក​ត្រូវបាន​ទទួលស្គាល់​ដោយ​ស្ថាប័ន​ជាតិ និង​អន្តរជាតិ។

បច្ចុប្បន្ននេះ សាកលវិទ្យាល័យ​អន្តរជាតិ​មាន​និស្សិត​ចំនួន៦ពាន់​នាក់​កំពុង​សិក្សា និង​មាន​សាខា​ក្នុង​ខេត្ត​ចំនួន ៥ ។ ទំនាក់ទំនង៖ ០១៦ ៤២ ៣៦ ៦៦ និង គេហទំព័រ: iu.edu.kh

អត្ថបទ​សាលា
    



© រក្សាសិទ្ធិដោយ thmeythmey.com