ពីនេះ ពីនោះ
សុខភាព៖ ញៀន​សិច​ផ្តល់​ផលវិបាក​អ្វីខ្លះ?
26, Nov 2014 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
មានរឿង​ជាច្រើន​ដែលនាំអោយ​មាន​ផលវិបាក​ចំពោះ​ការ​ញៀន​សិច។ ផលវិបាក​ទាក់ទង​នឹង​សុខភាព​រួមមាន ការឆ្លង​ជំងឺ​កាមរោគ (ជំងឺអេដស៍ ឬ​ជំងឺ​រលាក​ថ្លើម B ឬ C។ ផលវិបាក​នៃ​ការងារ​រួមមាន ការថយចុះ​សកម្មភាព​នៃ​ការងារ ឬ​សុំច្បាប់​ការងារ​ញឹកញាប់ ដែល​បង្កឡើង​ដោយ​ការ​ញៀន​សិច។ ប្រសិនបើ​ចិត្តគំនិត​របស់​អ្នក នៅតែ​បណ្តាលអោយ​អ្នក គិត​លើ​ការ​រួមភេទ​បន្តទៀត​នោះ​បញ្ហា​ខុសច្បាប់​ដូចជា ការចាប់​បង្ខំ​ការរួម​ភេទ ឬ​ការរំលោភ​អាច​កើតមាន។ អ្នក​ដែល​ញៀន​សិច ពាក់ព័ន្ធ​នឹង​ការចាប់អារម្មណ៍​មនុស្សតូចៗ ដែល​អាចឈាន​ទៅដល់​ការចាប់រំលោភ​លើ​កូនក្មេង​ក៏មាន។



ទាក់ទង​ទៅនឹង​អារម្មណ៍​អ្នក​ដែល​ញៀន​សិច គឺមាន​ហានិភ័យ​ចំពោះ​ការខឹង​សម្បារ និង​ខ្មាស់អៀន​លើ​សកម្មភាព​របស់​ពួកគេ។ ពួកគេ​ហាក់ដូចជា​មានការ​បែកបាក់​ទំនាក់ទំនង​ស្នេហា​លែងលះគ្នា និង​រឿង​ជាច្រើន​ទៀត៕

ផ្តល់សិទ្ធិដោយ​ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com