ពីនេះ ពីនោះ
អន្តរជាតិ
ឆ្កែ​មួយ​ក្បាល​រង់ចាំ​ម្ចាស់២ឆ្នាំ​នៅ​មន្ទីរពេទ្យ​ដោយ​មិនដឹងថា​ម្ចាស់​ស្លាប់
27, Nov 2014 , 8:00 pm        
រូបភាព
ដោយ:

ឆ្កែ​ដ៏​ស្មោះត្រង់​មួយ​ក្បាល​បានបង្ហាញ​ខ្លួន​ជា​រៀងរាល់ថ្ងៃ​អស់​រយៈពេល​ពីរ​ឆ្នាំ​នៅឯ​មន្ទីរពេទ្យ​មួយកន្លែង​នៅ​តំបន់​ស៊ី​បេ​រី ដោយ​មិនបាន​ដឹងថា​ម្ចាស់​របស់​បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​មួយ​នេះ តាំងពី ២ ឆ្នាំមុន​មក​ម្លេះ។ នេះ​បើ​យោងតាម​សេចក្ដីរាយការណ៍​របស់​កាសែត the Siberian Times ។



ឆ្កែ​ញី​មួយ​ក្បាល​នោះ ត្រូ​បាន​គេ​ស្គាល់​ថា​ឈ្មោះ Masha ដែល​តែងតែ​បង្ហាញខ្លួន​ជា​រៀងរាល់​ព្រឹក នៅ​កន្លែង​ទទួលភ្ញៀវ​របស់​មន្ទីរ​ពេទ្យ ដោយសារតែ​វា​មិន​បានឃើញ​ម្ចាស់​របស់​វា​ត្រឡប់ទៅផ្ទះ​វិញ ចាប់តាំងពី​ពេល​គេ​បញ្ជូនមក​មន្ទីរពេទ្យ​នោះ។ម្ចាស់​របស់​វា ត្រូវបាន​គេ​បញ្ជូនទៅ​មន្ទីរពេទ្យ​ក្នុង​តំបន់​Novosibirskភាគ​និរតី​តំបន់​ស៊ី​បេ​រី កាលពី​ពីរ​ឆ្នាំមុន​បន្ទាប់ពី​គាត់​បាន​ធ្លាក់ខ្លួន​ឈឺ។

ឆ្កែ​ញី​Masha ត្រូវបាន​បុគ្គលិក​មន្ទីរពេទ្យ យកចិត្តទុកដាក់​យ៉ាង​ល្អ​ដោយបាន​ផ្ដល់​ជា​កន្លែងដេក ដោយមាន​គ្រែ​កក់ក្តៅ​មួយ​និង​ម្ហូបអាហារ​ជា​រៀងរាល់​យប់​ផងដែរ។

បុគ្គលិក​មន្ទីរពេទ្យ​ម្នាក់​បាន​និយាយថា អ្នកឃើញ​ភ្នែក​របស់ ឆ្កែ​ញី Mashaនឹងធ្វើ​ឲ្យ​យើង​ដឹង​ពី​របៀប​សោកស្តាយ​របស់​សត្វ​ចិញ្ចឹម​ដ៏​ស្មោះត្រង់​ដែល​ពួកគេ​មាន​គឺ​វា​គួរ​ឲ្យ​អាណិត​ខ្លាំងណាស់ យើង​នៅតែ​សង្ឃឹមថា​Masha បាន​នឹង​អាច​រកឃើញ​ម្ចាស់​ផ្សេងទៀត៕




© រក្សាសិទ្ធិដោយ thmeythmey.com