​មុ​ន​​ស្លា​ប់​ លោ​​ក​​ ​ចា​ន់​ ​សុ​​​វេ​ត​​ ចង់​​​ឲ្យ​​​​កូ​ន​​ប្រុ​ស​​​ក្លា​យ​​ជា​​​អ្ន​ក​​កា​​សែ​ត​​​ភ្នំ​ពេ​​ញ​​​ប៉ុ​ស្តិ៍​​
ជាតិ
សង្គមជាតិ
​មុ​ន​​ស្លា​ប់​ លោ​​ក​​ ​ចា​ន់​ ​សុ​​​វេ​ត​​ ចង់​​​ឲ្យ​​​​កូ​ន​​ប្រុ​ស​​​ក្លា​យ​​ជា​​​អ្ន​ក​​កា​​សែ​ត​​​ភ្នំ​ពេ​​ញ​​​ប៉ុ​ស្តិ៍​​
10, Dec 2014 , 5:08 pm        
រូបភាព

ភ្នំពេញ៖សកម្មជន​សិទ្ធិ​មនុស្សលោក ចាន់ សុ​វេត ដែល​រិះគន់​រដ្ឋាភិបាល​មិន​សំចៃមាត់ បាន​លាចាក​លោក​ហើយ​នៅ​ថ្ងៃ​ពុធ​នេះ។ កាលពី​ប៉ុន្មាន​ថ្ងៃ​មុននេះ លោក​បាន​ផ្តាំផ្ញើ​អ្នកកាសែត​ម្នាក់​អោយជួយ​កូនលោក​ដើម្បី​អាច​ក្លាយជា​អ្នកកាសែត​នៅ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដោយ​បំពេញការងារ​ក្រៅ​ម៉ោង។



លោក ម៉ៃ ទិ​ត្យ​ថា​រ៉ា អ្នកកាសែត​ជាន់ខ្ពស់​នៅ​ភ្នំពេញ​ប៉ុស្តិ៍​ដែល​ស្គាល់​លោក ចាន់ សុ​វេត មន្ត្រី​ការពារ​សិទ្ធិមនុស្ស​អង្គការ​អាដហុក​យ៉ាងច្បាស់​អស់​រយៈពេល​ជិត១០ឆ្នាំ​មកហើយ​នោះ បាន​សរសើរ​លោក ចាន់ សុ​វេត ថា គឺជា​មនុស្ស​ស្មោះត្រង់ ស្រឡាញ់​យុត្តិធម៌ និង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​តែ​ជួយ​សង្គម និង​ជួយ​អ្នក​ក្រី។

លោក ទិ​ត្យ​ថា​រ៉ា ដែលជា​មនុស្ស​ជិតស្និទ្ធ​នឹង​លោក ចាន់ សា​វេត បាន​និយាយ​បន្តទៀតថា៖«គេ​ធ្លាប់​អោយ​លុយ​គាត់​ដែរ។ តែ​គាត់​បដិសេធ។ គាត់​ទៀងត្រង់​ណាស់»។ បើ​យោងតាម​លោក ថា​រ៉ា លោក ចាន់ សុ​វេត មានតែ​យាន្ត​ជំនិះ​ជា​ម៉ូតូ​ម៉ាក​គប់(Cube)ចាស់​មួយគ្រឿង និង​បន្ទាប់មក​គឺមាន​ម៉ូតូ​ម៉ាក (Wave)ប៉ុណ្ណោះ។ គាត់​បាន​ជួយ​សង្គម និង​ជួយ​អ្នកក្រីក្រ​ច្រើន តែ​គាត់​ក៏​ជា​អ្នកក្រ​ដែរ។

លោក ម៉ៃ ទិ​ត្យ​ថា​រ៉ា បន្តទៀតថា ប៉ុន្មាន​ថ្ងៃមុន​ពេល​គាត់​ស្លាប់ គាត់​ធ្លាប់បាន​ប្រា​ប់លោក ថា​រ៉ា ថា គាត់​ចង់អោយ​កូនប្រុស​របស់គាត់​ដែល​ទើប​ប្រឡង​ជាប់​បាក់​ឌុប​ឆ្នាំ២០១៤នេះ​អោយចូល​ធ្វើការ​ក្រៅ​ម៉ោង​នៅ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍។ ក្តី​ស្រ​ម៉ៃ​របស់លោក​មិនទាន់បាន​លេចចេញ​ជា​រូបរាង​ផង ស្រាប់តែ​នៅថ្ងៃនេះ លោក ចាន់ សុ​វេត បាន​លាចាក​លោក​ទៅហើយ៕


© រក្សាសិទ្ធិដោយ thmeythmey.com
Array ( [0] => 21062 [1] => 9,16 [2] => ​មុ​ន​​ស្លា​ប់​ លោ​​ក​​ ​ចា​ន់​ ​សុ​​​វេ​ត​​ ចង់​​​ឲ្យ​​​​កូ​ន​​ប្រុ​ស​​​ក្លា​យ​​ជា​​​អ្ន​ក​​កា​​សែ​ត​​​ភ្នំ​ពេ​​ញ​​​ប៉ុ​ស្តិ៍​​ [3] => content [4] => [5] => [6] => 9 [7] => 0 [8] => )