ជាតិ
កម្ពុជា​គ្រោង​សាងសង់​ស្ពាន​និង​ផ្លូវ​ចំនួន៦បន្ថែមទៀត
09, Jan 2015 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ

រាជរដ្ឋាភិបាល​កម្ពុជា​គ្រោង​នឹង​សាងសង់​ស្ពាន​និង​ផ្លូវ​ចំនួន៦បន្ថែមទៀត ចាប់ពី​ឆ្នាំ២០១៥ ដល់​ឆ្នាំ២០១៨ ដើម្បី​ភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​រវាង​ទីក្រុង ទីប្រជុំជន និង​ទីជនបទ​កម្ពុជា។



ស្ពាន​និង​ផ្លូវ​ទាំង ៦ នោះ​រួមមាន ផ្លូវ​លេខ៦០បេ ដែល​ត​ភ្ជាប់​ពី​ខេត្តក្រចេះ ទៅកាន់​ទីប្រជុំជន​កំពង់​ថ្មី​ក្នុង​ខេត្តកំពង់ធំ​ដោយ​ឆ្លងកាត់​ទន្លេមេគង្គ​លើ ជា​ស្ពាន​ដែលមាន​ប្រវែង១.៦៥០ម៉ែត្រ។ ស្ពាន​ត​ភ្ជាប់​ផ្លូវ​ពី​ខេត្ត​ត្បូងឃ្មុំ ទៅ​ស្រុក​ក្រូចឆ្មា ឆ្លងកាត់​ទន្លេមេគង្គ​ត​ភា្ជ​ប់​ទៅ​ស្រុក​ចំការលើ ខេត្តកំពង់ចាម មាន​ប្រវែង​ជាង១.០០០ ម៉ែត្រ។ 

ស្ពាន​ឆ្លងកាត់​ទន្លេបាសាក់ ត​ភ្ជាប់​ត្រើយ​ខាងកើត និង​ត្រើយ​ខាងលិច ក្នុងស្រុក​ស្អាង ខេត្តកណ្តាល។ ស្ពាន​ឆ្លងកាត់​ដៃទន្លេ​សាប​ភ្ជាប់​ផ្លូវ៥០សេ ក្នុងស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ទៅកាន់​ខេត្តកំពង់ធំ មាន​ប្រវែង៣,៨០០ម៉ែត្រ  ជា​ស្ពាន​មួយ​វែង​ជាងគេ​នៅ​កម្ពុជា។ ស្ពាន​ឆ្លងកាត់​ទន្លេសាប  ភ្ជាប់​ពី​តំបន​ជ្រោយចង្វារ ទៅ​ឃុំ​ស្វាយជ្រុំ ស្រុក​ខ្សាច់កណ្តាល។ ចំណែកឯ​ស្ពាន​ទី៥ គឺ​ស្ពាន​ព្រែក​ឯង​មាន​ប្រវែង​ជាង១ពាន់​ម៉ែត្រ ត​ភ្ជាប់​ផ្លូវ​ក្រវាត់ក្រុង​ទី២ក្នុង​សង្កាត់​ព្រែក​ឯង ទៅកាន់​ស្រុក​ល្វាឯម ខេត្តកណ្តាល ឆ្លងកាត់​ដៃទន្លេ​មេគង្គ៕




© រក្សាសិទ្ធិដោយ thmeythmey.com