ជាតិ
រូបត្លុក
សង្គមជាតិ
មន្ត្រី​​ថ្នាក់​លើ ​និង​​ថ្នាក់​ក្រោម​​ស្តី​បន្ទោស​​គ្នា​​ទៅ​វិញ​ទៅ​មក​
25, Jan 2015 , 8:30 am        
រូបភាព
ដោយ:
ភ្នំពេញ៖ នៅក្នុង​ស្ថាប័នរដ្ឋ មន្ត្រី​ថ្នាក់លើ និង​ថ្នាក់ក្រោម​ធ្វើការ​មិនសូវ​ចុះសម្រុង​នឹង​គ្នា។ មិន​រលូន​ដោយសារតែ​មន្ត្រី​ថ្នាក់លើ​ចេះតែ​បញ្ជារ​អោយ​មន្ត្រី​ថ្នាក់ក្រោម​ធ្វើការ តែ​មន្ត្រី​ថ្នាក់ក្រោម​មួយចំនួន​វិញ ចេះតែ​ឆ្លើយថា ពួកគេ​គ្មាន​ការងារ​ធ្វើ និង​មួយចំនួនទៀត​ឆ្លើយថា មិនចេះ​ធ្វើ​ការងារ​ហ្នឹង​ផង។ មន្ត្រី​គ្មាន​ការងារ​ធ្វើជា​កំហុស របស់​មន្ត្រី​ថ្នាក់លើ ពីព្រោះ មន្ត្រី​ថ្នាក់លើ​មិនបាន​បង្កើត​ការងារ​អោយបាន​គ្រប់គ្រាន់ ឬក៏​គ្មាន​គោលការណ៍​ការងារ​ត្រឹមត្រូវ។ ចំពោះ​មន្ត្រី​មិនចេះ​ធ្វើការ​ងារ​វិញ វា​ក៏​ជា​កំហុស​របស់​មន្ត្រី​ថ្នាក់លើ​ដែរ ពីព្រោះថា បើ​មន្ត្រី​ថ្នាក់ក្រោម​មិនចេះ​ធ្វើការ វគ្គ​បណ្តុះបណ្តាល​របស់​ក្រសួងនីមួយៗត្រូវតែ​ចាប់ផ្តើម និង​បន្ត​គ្មាន​ទីបញ្ចប់៕ 




© រក្សាសិទ្ធិដោយ thmeythmey.com