អន្តរជាតិ
មន្ត្រី១១នាក់​រង​ទណ្ឌកម្ម​ទាក់ទង​នឹង​ករណី​ជាន់គ្នា​ស្លាប់​នៅ​សៀង​ហៃ​នា​ពិធី​ឆ្លង​ឆ្នាំ
21, Jan 2015 , 6:16 pm        
រូបភាព
ដោយ: ថ្មីៗ
មន្ត្រី​ថ្នាក់ស្រុក១១នាក់​នៅ​សៀង​ហៃ ប្រទេស​ចិន បាន​រង​ទណ្ឌកម្ម​ពីបទ​ខ្ជីខ្ជា​ការងារ​នា​ពិធីបុណ្យ​ឆ្លង​ឆ្នាំ​ថ្មី២០១៥ ដែល​បាន​បណ្តាល​មនុស្ស៣៦នាក់​ស្លាប់​ដោយសារ​ការរត់​ជាន់គ្នា។ លទ្ធផល​នៃ​កា​រសើប​អង្កេត​បានបង្ហាញ​ឲ្យ​ឃើញថា ថ្នាក់ដឹកនាំ​ស្រុក Huangpu ខ្វះ​ការប្រុងប្រយ័ត្ន​ក្នុងការ​គ្រប់គ្រង​ពិធី។



យោងតាម Channel News Asia ក្រោយ​ព្រឹត្តិការណ៍​រត់​ជាន់គ្នា​នា​រាត្រី​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ មន្ត្រី​ជាង៥០០នាក់​នៃ​ថ្នាក់មូលដ្ឋាន ត្រូវបាន​ស្ថាប័ន​យុត្តិធម៌​បើក​ការ​ស៊ើប​អ​ង្កើ​ត។ លោក Xiao Xinguang ប្រធានការិយាល័យ​គ្រប់គ្រង​គ្រោះអាសន្ន​ប្រចាំ​ក្រុង​សៀង​ហៃ បាន​លើកឡើងថា៖ «ពិតជា​មាន​ករណី​ខ្វះ​ការត្រៀម​លក្ខណៈ និង​ការធ្វេសប្រហែស​របស់​អា​ជ្ញា​ធរ»៕



© រក្សាសិទ្ធិដោយ thmeythmey.com