ជាតិ
ពិភពតារា៖ បូ លី​ណា ល្បី​ថា​មាន​ឧកញ៉ា​តាម​សុំ​ស្នេហ៍
23, Jan 2015 , 9:43 am        
រូបភាព
ដោយ:


ភ្នំពេញ៖បន្ទាប់ពី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយបាន​ចុះផ្សាយ​ថា​បូ​លី​ណា​ហ៊ាន​លះបង់​គ្រប់បែបយ៉ាង​ជាមួយនឹង​រូបថត​សិច​ស៊ី​បញ្ចេញ​ដើមទ្រូង​ផង​នោះ​មិនទាន់​ទាំង​បាន​ប៉ុន្មាន​ថ្ងៃ​ផង​នាង​អះអាង​ប្រាប់ថា  មានបុរសៗ Call មក​សូម​ស្នេហ៍​នាង​ពីរ​បីនាក់ ហើយ​ខ្ល ប្រាប់​ខ្ញុំ​ថា គាត់​ជា​ឧកញ៉ា​ទៀតផង។



កញ្ញា បូ លី​ណា ឆ្នាំនេះ​នាង​មាន​អាយុ២១ឆ្នាំ ជា​កូនពៅ ដែលមាន​បងប្អូន​ស្រី​ពីរ​នាក់ និង​មាន​កំណើតកើតជា​នៅ​ទីក្រុង​ភ្នំពេញ ដែលមាន​ឪពុក ជា​ជនជាតិ​ថៃ រស់នៅ​ប្រទេស​ថៃ ចំណែក​ម្តាយ​ជា​ជនជាតិខ្មែរ រស់នៅ​ភ្នំពេញ។ បូ លី​ណា បាន​ឲ្យ​ដឹង​ទៀតថា នាង​ជា​អតីត​សិស្ស​នៃ​វិទ្យាល័យ​ទួល​ទំពូង ដែល​ឈប់រៀន​ត្រឹម​ថ្នាក់​ទី១២ ហើយ​ចំពោះ​សិល្បៈ​នេះ គឺ​នាង​ទើបតែ​ចូល​នៅ​ដើម ឆ្នាំ២០១០ ហើយ​ធ្លាប់ ប្រឡូក​ចូលក្នុង​ការសម្តែង​ជា​ចម្រៀង​ខារ៉ាអូខេ​ឲ្យ​ផលិតកម្ម​ទាំង​ក្នុង និង​ក្រៅ​ស្រុក​បាន​ច្រើន​ហើយ​ដែរ តែ​សម្តែង​ជា​ភាពយន្ត នៅ​មិនទាន់​ធ្លាប់បាន​សម្តែង​ទេ គឺ​ពុំទាន់​មាន​ខាង​ផលិតកម្ម​ហៅ ។

ស្ថិតក្នុង​វ័យ២១ឆ្នាំ តារា​សម្តែង​កូនកាត់​ខ្មែរ-ថៃ​រូបនេះ បាន​អះអាងថា ថ្មីៗនេះ​មានបុរសៗ Call មកសុំ​ស្រលាញ់​នាង​ពីរ​បីនាក់​ហើយ​អ្នកខ្លះ​អះអាងថា គាត់​ជា​ឧកញ៉ា ហើយ​ប្រាប់​នាង​ថា ឲ្យ​តែ​នាង​ព្រម​ស្រលាញ់ គេ​នឹង​ឲ្យ​ការដូ​តាមតែ​អ្វីដែល​នាង​ចង់បាន បើ​ទោះ​យ៉ាងនេះ​ក្តី នាង​បាន​ប្រាប់​ទៅបុរសៗទាំងនោះ​វិញ​ថា រឿង​សុំ​ស្រលាញ់​នាង​អាច​ទទួលយកបាន។ហើយ​បើ​ពិតជា​ស្នេហ៍​នាង​មែន ប៉ា​និង​ម៉ាក់​នាង​មាន សូម​ចូលមក​ស្តីតណ្តឹង​ពួកគាត់​ទៅ តែ​សូមកុំ​យក​អំណាច​ទឹកប្រាក់​មក​ទាក់ទង។ នាង​ថែមទាំង​បញ្ជាក់ប្រាប់​ផងដែរ​ថា នាង​ចូល​សិល្បៈ គឺ​ដើម្បី​ប្រជាប្រិយភាព និង​ដើម្បី​កិ​តិ​យស។

កញ្ញា បូ លី​ណា ក៏បាន​បញ្ជាក់ថា  ឃើញ​ខ្ញុំ​ថត​សិច​ស៊ី​កុំ​ថា​ខ្ញុំ​ចិត្ត​ងាយ​ឲ្យ​សោះ  តែបើ​ហៅ​ខ្ញុំ​ទៅ​ថត​សម្តែង​នៅក្នុង​ឈុត​ឆាត​សិល្បៈ​ភាពយន្ត អ្វី​ក៏​ខ្ញុំ​ហ៊ាន​ថត​ដែរ ព្រោះ​នោះ​គ្រាន់តែ​ជាការ​រៀបចំ​សម្តែង​មិនមែនជា​ការពិត​ឡើយ៕




© រក្សាសិទ្ធិដោយ thmeythmey.com