ជាតិ
ពីនេះ ពីនោះ
តើ​ពាក្យ «កំណាត់, ក្រណាត់» មួយណា​ត្រឹមត្រូវ?
26, Jan 2015 , 7:37 am        
រូបភាព
ដោយ: ថ្មីៗ
 ពន្យល់​ពាក្យ
តើ​ពាក្យ «កំណាត់, ក្រណាត់» មួយណា​ត្រឹមត្រូវ?



នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត ពាក្យដែល​ត្រឹមត្រូវ គឺ​សរសេរ​ជា «កំណាត់»ជា​នាម។ ជាទូទៅ​មនុស្ស​ភាគច្រើន​ដឹងថា​ពាក្យ «កំណាត់» គឺ​មានន័យថា អ្វីៗដែល​គេ​កាត់ ឬ​ដាច់​ជា​ពីរ​កំណាត់ ដូចជា​កំណាត់ឈើ, ឬ​ស្សី១កំណាត់។

ក៏ប៉ុន្តែ​តែ​ពាក្យ «កំណាត់» នេះ​ក៏​សំដៅលើ​កំណាត់សំពត់​ផងដែរ មានន័យថា​ជា​សំពត់​ចាស់​ដាច់ដាច​សម្រាប់​ជូតអ្វីៗដែល​ប្រឡាក់, ដែល​សៅហ្មង គឺ​មិនមែន​សរសេរ​ជា «ក្រណាត់» ឬ «ក្រណាត់​សំពត់» នោះទេ។ រីឯ​សំពត់​ថ្មី​ដែល​គេ​កាត់​ហើយ គេ​ហៅ​តាម​ខ្នាត​នោះ​ថា សំពត់១អាវ, សំពត់១ត្បូង ឬ​ហៅថា សំពត់១ម៉ែត្រ។ ល។ បើ​សំពត់​វែង​ហៅថា សំពត់​មួយ​កី, មួយ​ផាប់៕

[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com