ជាតិ
សង្គមជាតិ
អង្គភាព​ប្រឆាំង​អំពើពុករលួយ​ត្រៀម​បំបែក​ករណី​ពុករលួយ​ជា​ប្រព័ន្ធ​នៅ​ឆ្នាំ២០១៥
27, Jan 2015 , 9:22 am        
រូបភាព
ភ្នំពេញ៖ លោក ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បានប្រកាស​ជា​សាធារណៈ​នៅ​ចំពោះមុខ​អ្នកកាសែត​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា អង្គភាព​លោក​នឹង​បំបែក​ករណី​អំពើពុករលួយ​ជា​បណ្តាញ។ អំពើពុករលួយ​មួយ​នេះ​ត្រូវបាន​លោក​ចាត់ទុកថា វា​បាន​បំផ្លាញ​ដល់​វិស័យ​មួយ​នៃ​ជាតិ។ ៤ឆ្នាំកន្លងមក ពោល គឺ​ក្រោយ​ការបង្កើត​អង្គភាព​ប្រឆាំង​អំពើពុករលួយ អង្គភាព​នេះ បាន​បង្ក្រាប​និង​ចាប់ខ្លួន​តែ​បុគ្គលមួយៗដែល​ជំរិត​ទារប្រាក់​គេ។តែ​ការ​បំបែក​ករណី​នៅ​ឆ្នាំ២០១៥នេះ គឺជា​ការ​បំបែ​ករណី​ក្រុម​ពុករលួយ​ជា​បណ្តាញ​ដែល​បង្ក​អន្តរាយ​ដល់​ជាតិ។ លោក​បាន​មានប្រសាសន៍ថា ក្នុងពេល​បំបែក​ករណីនេះ លោក​នឹង​អញ្ជើញ​អ្នកសារព័ត៌មាន​អោយទៅ​ជាមួយ​ដើម្បី​យក​ព័ត៌មាន។


សូម​អញ្ជើញ​ស្តាប់​ការអត្ថាធិប្បាយ​របស់លោក ឱម យិនទៀង ជា​សំឡេង។












© រក្សាសិទ្ធិដោយ thmeythmey.com