អន្តរជាតិ
​បច្ចេកវិទ្យា
​កុំ​ព្យូ​ទ័​រ​នឹ​ង​ប្រើ​ថា​ម​ព​ល​ព​ន្លឺ​តិ​ច​បំ​ផុ​ត​
27, Jan 2015 , 9:30 am        
រូបភាព
ដោយ: ថ្មីៗ
អ្នកវិទ្យាសាស្ត្រ​បាន​សិក្សា​ស្រាវជ្រាវ​រកឃើញថា ត្រង់​ស៊ី​ស​ស្ទ័​រ​ថ្មី​នឹងមាន​លក្ខ​ណះ​បត់បែន អាច​បង្កើតជា​ប្រភេទ​កុំព្យូទ័រ​ដែល​ប្រើប្រាស់​អេក្រង់​ប្រើ​ពន្លឺ​តិច​បំផុត។



ក្រុម​អ្នកស្រាវជ្រាវ National Institute for Materials Science របស់​ជប៉ុន​បានឱ្យដឹងថា ការអភិវឌ្ឍន៍​កិច្ច​ស្រាវជ្រាវ​ថ្មី​នឹងសិក្សារ​ផ្តោត​សំខាន់​លើ​ចំណុចខ្លាំង​របស់​ត្រង់​ស៊ី​ស​ស្ទ័​រលើ​ឧបករណ៍​ដែលមាន​ដំណើរការ​ខ្លាំង​ទាក់ទង​នឹង​ស៊ី​មី​កុង​ដង់​សា​ទ័​រ​ខាងក្នុង។ អំភ្លី​បន្សោយ​ចំណុច​សញ្ញា​អេ​ឡិច​ត្រូ​និ​ច និង​កំណត់​ការទទួល និង​ប​ញ្ចូ​ន​ពន្លឺ​ទៅ​ក្រៅ។ Organic field-effect លើ​ត្រង់​ស៊ី​ស​ស្ទ័​រ​ត្រូវបាន​គេ​អភិវឌ្ឍន៍​ឡើង​ចំណាយ​កញ្ចប់​ថវិកា​រតិ​ច​បំផុត។ ការចំណាយ​នេះ​ដើម្បី​ផលិត​បាន​ឧបករណ៍​ថ្មី​ដែលមាន​លក្ខ​ណះ​បត់បែន និង​ងាយស្រួល​ប្រើ​ជាង​មុន​មិន​ប៉ះពាល់។

លើ​កញ្ចក់​អេក្រង់​កុំព្យូទ័រ​នឹង​ត្រូវបាន​កាត់បន្ថយ​ពន្លឺ​ព្រោះ​គម្រោង​ស្រាវជ្រាវ​លើក​ត្តា​ជំរុញ​សមត្ថភាព​ថ្មី។ ជាពិសេស​ការបង្ហាញ​លើ​អេក្រង់​នឹងត្រូវ​បាន​ផ្លាស់ប្តូរ​ដើម្បីឱ្យ​កាន់តែ​មាន​ភាព​ទាក់ទាញ និង​ស្រស់ស្អាត​ជាង​មុន។

កុំព្យូទ័រ LE-OFET ត្រូវបាន​អភិវឌ្ឍន៍​បន្ថែ​មយ៉ាង​ពិសេស​លើ​ពន្លឺ​បង្ហាញ និង​ការ​ញ្ចូ​ន​ពន្លឺ​លើ​អេក្រង់។ ក្រៅពីនេះ ការស្រាវជ្រាវ​ថ្មី​ក៏បាន​បង្ហាញថា​វា​ចំណាយ​ថាមពល​តិច​បំផុត​ដែលមាន​លក្ខ​ណះ​ខុសពី​មុន​ដាច់៕

ផ្តល់សិទ្ធិដោយ www.itcity.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com