អត្ថបទពាណិជ្ជកម្ម
CAM-ASEAN បណ្តុះបណ្តាលភាសាអង់គ្លេសតាមវិធីសាស្ត្រទំនើប
×
ភ្នំពេញ - បច្ចុប្បន្នមានសាលាបង្រៀនភាសាអង់គ្លេសជាច្រើននៅក្នុងប្រទេសកម្ពុជាក្នុងនោះវិទ្យាសា្ថនអន្តរជាតិកម្ពុជា-អាស៊ាន (CAM-ASEAN)បានលេចឈ្មោះជាសាលាឯកទេសបង្រៀនភាសាអង់គ្លេសតាមវិធីសាស្ត្រនិងកម្មវិធីសិក្សាទំនើបដើយភ្ជាប់ជាមួយបច្ចេកវិទ្យាដែលអាចឲ្យសិស្សឆាប់ចេះនិងមានប្រសិទ្ធិភាពខ្ពស់។
លោក Robert v. Longo សហស្ថាបនិកនិងជានាយក CAM-ASEAN បានមានប្រសាសន៍ថាអ្វីដែលធ្វើឲ្យ CAM-ASEAN ខុសពីសាលាដទៃគឺការរៀបចំកម្មវិធីសិក្សាលម្អិតនិងការបំពាក់ឧបករណ៍និងបច្ចេកវិទ្យាទំនើបដែលបង្កលក្ខណៈឲ្យសិស្សសិក្សាប្រកបដោយប្រសិទ្ធិភាព។យើងជ្រើសរើសសៀវភៅរបស់គ្រឹះស្ថានបោះពុម្ភ Pearson ថ្មីបំផុតដូចជា Market Leader និង New Total English ដែលភ្ជាប់ជាមួយការប្រើប្រាស់ Youtube និងធនធានលើអ៊ិនធើណិត (online resources) ដទៃទៀតសម្រាប់សិស្សអនុវត្តនៅផ្ទះ។
© រក្សាសិទ្ធិដោយ thmeythmey.com