ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្សប្រជាជន​សុំពន្យារ​ពេល​ជួប​មេដឹកនាំ​បក្ស​​សង្គ្រោះជាតិ​ដោយ​គ្មាន​មូល​ហេតុ​
27, Jan 2015 , 9:30 am        
រូបភាព
ដោយ: ថ្មីៗ
 មិនដូច​​ការគ្រោងទុកឡើយ ជំនួបវាងមេដឹកនាំកំពូលតំណាង​រាស្រ្ត​គណបក្ស​ប្រជាជន​កម្ពុជា​ និងគណបក្ស​សង្គ្រោះជាតិ ដែលបានសន្យា​គ្នា​ថា​ នឹងធ្វើនៅព្រឹក​ថ្ងៃ​អង្គារនេះ ត្រូវបាន​លើក​ពេល​ដោយគ្មានពេលកំណត់ច្បាស់លាស់​។ បើស្តាប់តាមសម្តីរបស់អ្នកនំាពាក្យ​គណបក្ស​សង្គ្រោះជាតិ​ លោក យឹម សុវណ្ណ ដែលបានថ្លែង​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅព្រឹកនេះ មូលហេតុ​​ដែលជំនួបមេដឹកនាំកំពូលនេះ ត្រូវលើក​ពេល​ដោយសារ​ថ្នា​ក់​ដឹក​នាំ​គណបក្ស​ប្រជាជន​កម្ពុជា​ ជាអ្នក​សុំពន្យារពេល។



លោក យឹម ​សុវណ្ណ​ មិន​អាច​បញ្ជាក់​​ពីមូល​ហេតុពិតប្រាកដ​​​ដែល​គណបក្ស​ប្រជាជន​កម្ពុុជា សុំពន្យារ​ពេលនោះទេ ។ ​«​ ខ្ញុំមិនដឹងដែរថា មូលហេតុអ្វីបាន​ជា​ពួកគាត់​សុំ​ពន្យារ​ពេល​។ តែ​ប្រហែលមន្រ្តី​ទាំង​នោះ​រវល់​ហើយ​មើល​ទៅ​។ ​យ៉ាង​ណា​ក៏​ដោយ​ជំនួប​នេះ​ អាច​នឹងធ្វើ​ឡើងវិញ​នៅ​ពេល​ឆាប់​ៗខាង​មុខនេះ​» ។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកនាំ​ពាក្យ​ខាងលើ​៕

© រក្សាសិទ្ធិដោយ thmeythmey.com