ជាតិ
សិស្ស​បី​រូប​បា​ន​​​អា​ហា​រូ​ប​ក​រ​ណ៍​​​សិ​ក្សា​​​ពី​​​កា​រ​ប្រ​កួ​ត​​​ចំ​ណេះ​ដឹ​ង​​​ភូ​មិ​សា​ស្ត្រ​​​ជា​តិ​ ​ម៉េ​ង​​​លី​ ​ជេ​.​ ​គួ​ច​​
27, Jan 2015 , 2:28 pm        
រូបភាព
ដោយ: ថ្មីៗ
សាលារៀន អន្ដរទ្វីប អាមេរិកាំង បានផ្តល់​អាហារូបករណ៍​សិក្សា​ជូន​ដល់​សិស្ស​ចំនួន០៣រូប ដែល​ទទួលបាន​ជ័យលាភី​ក្នុងការ​ប្រកួត​ចំណេះដឹង​ភូមិសាស្ត្រ​ជាតិ ម៉េង​លី ជេ. គួច លើក​ទី៣ ដែល​បាន​ប្រព្រឹត្តទៅ​ដោយមាន​ការចូលរួម​ប្រកួត​ពី​សំណាក់​សិស្សានុសិស្ស​ថ្នាក់​ទី៧ ដល់ទី១២ និង​អញ្ជើញ​ចូលរួម​អបអរសាទរ​ពី​សំណាក់​មាតាបិតា អ្នកអាណាព្យាបាល បុគ្គលិក និង​លោកគ្រូ អ្នកគ្រូ​យ៉ាងច្រើន​កុះករ កាលពី​ចុង​សប្តាហ៍​កន្លងទៅនេះ។


     
  ឆ្លងកាត់​ការប្រកួត​ឆ្លើយ​នូវ​សំណួរ​យ៉ាងសកម្ម និង​ស្វិតស្វាញ​ជាច្រើន​ដំណាក់កាល​ដោយមាន​ការវាយតម្លៃ​យ៉ាង​សុ​ក្រិត​ពី​សំណាក់​គណៈមេប្រយោគ​ដែលជា​លោកគ្រូ អ្នកគ្រូ​ផ្នែក​ភូមិវិទ្យា ផែនដី និង​បរិស្ថានវិទ្យា​ចំនួន១០រូប នៅ​ចុងបញ្ចប់​នៃ​ការប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ យើង​បាន​រកឃើញ​សិស្ស​ជ័យលាភី​ចំនួន៣រូប ក្នុងចំណោម​បេក្ខជន​ប្រកួត២៥០នាក់ ដែល​ក្នុងនោះ​ជ័យលាភី​លេខ១ បាន​ទៅលើ​យុវ​សិស្ស ទៀ ឈៀវ​ឆាយ ជ័យលាភី​លេខ២ បាន​ទៅលើ​យុវ​សិស្ស រ៉ូ ភក្តី និង​ជ័យលាភី​លេខ៣ បាន​ទៅលើ​យុវ​សិស្ស នាង រតនៈ ដែល​ពួកគេ​ទាំងបី​នាក់​សុទ្ធ​តែមាន​សមត្ថភាព​ខ្ពស់​លើ​ចំណេះដឹង​ភូមិសាស្ត្រ ជាពិសេស​មាន​ភាពក្លាហាន និង​មាន​ទំនុក​ចិ​ត្ដ​លើ​ខ្លួនឯង​ក្នុងការ​ប្រកួត​ចំណេះដឹង​ភូមិសាស្ត្រ​ជាតិ ម៉េង​លី ជេ. គួច លើក​ទី៣ ទទួលបាន​នូវ​អាហារូបករណ៍​សិក្សា មេដាយ និង​ពានរង្វាន់​ជើងឯក​ពី​សាលារៀន អន្តរទ្វីប អាមេរិកាំង។

© រក្សាសិទ្ធិដោយ thmeythmey.com