ជាតិ
ពីនេះ ពីនោះ
អ្នក​រារាំង​ការងារ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ អាច​ជាប់​ពន្ធ​នាគារ​ដល់​២​ឆ្នាំ
27, Jan 2015 , 3:36 pm        
រូបភាព
មាត្រា​៤០ នៃ ច្បាប់​ប្រឆាំងអំពើ​ពុក​រលួយ មាន​ចែង​អំពី​ បទល្មើស​រារាំង និង​ការ​ជ្រៀ​តជ្រែក​ការងារ​របស់​អង្គ​ភាព​​ប្រឆាំង​អំពើ​ពុក​រលួយ។


មាត្រា​នេះ​ចែង​ថា៖ «​អ្នក​រាជការ​សាធារណៈយោធិន នគរបាល​ជាតិ ពលរដ្ឋ​ដែល​ទទួល​អាណត្តិសាធារណៈ​តាម​ការ​បោះឆ្នោត មន្ត្រី​សង្គម​ស៊ីវិល មន្ត្រី​សាធារណៈ​បរទេស ឬ​មន្ត្រី​នៃ​អង្គការ​អន្តរជាតិ​សាធារណៈ ដែល​ធ្វើ​ការ​សម្លុត​គំរាមកំហែង រារាំង ឬ​ជ្រៀត​ជ្រែក​ក្នុង​ការ​បំពេញ​មុខ​ងារ​របស់​មន្ត្រី​នៃ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនាគារ​ពី​ ២ឆ្នាំ ទៅ​៥​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​៤លាន ទៅ​១០​លាន​រៀល៕



© រក្សាសិទ្ធិដោយ thmeythmey.com