ព័ត៍មានសុខភាព
សុខភាព៖ បញ្ហាផ្លូវភេទ អាចបង្ការបានឬទេ?
× ខណៈពេលដែលបញ្ហាផ្លូវភេទ មិនអាចត្រូវបានបងា្ករបាន អ្នកត្រូវធ្វើការព្យាបាល ដែលទាក់ទងជាមួយនឹងមូលហេតុពិតប្រាកដ នៃភាពមិនប្រក្រតីរបស់មុខងារផ្លូវភេទ ដែលអាចជួយអ្នក ឱ្យយល់កាន់តែច្បាស់ពីវា ហើយងាយស្រួលដោះស្រាយ ជាមួយបញ្ហាទាំងនោះ នៅពេលដែលវាកើតឡើង។
មានរឿងមួយចំនួន ដែលអ្នកអាចធ្វើ ដើម្បីជួយរក្សាមុខងារ ផ្លូវភេទឱ្យបានល្អ ដូចជា ៖
• អនុវត្តតាមការព្យាបាល របស់វេជ្ជបណ្ឌិត សម្រាប់លក្ខខណ្ឌណាមួយនៃសុខភាព។
• កំណត់នូវការទទួលទានគ្រឿងស្រវឹង។
• មិនត្រូវការជក់បារី។
• ដោះស្រាយជាមួយនឹងបញ្ហាផ្លូវអារម្មណ៍ ឬផ្លូវចិត្តណាមួយ ដូចជា ភាពតានតឹង ការធ្លាក់ទឹកចិត្ត និងការថប់អារម្មណ៍ ដោយត្រូវទៅទទួលការព្យាបាលជាចាំបាច់ ប្រសិនបើវាកើតមាន។
• បង្កើនទំនាក់ទំនង ជាមួយដៃគូរបស់អ្នក៕
ផ្តល់សិទ្ធិដោយ www.health.com.kh © រក្សាសិទ្ធិដោយ thmeythmey.com