ជាតិ
​​​ន​យោ​បាយ​ជាតិ​
ACU ជា​ស្ថាប័ន​ដំបូង​ដែល​ឲ្យ​បុគ្គលិក​សុំច្បាប់​មុន​ទៅ​ហូបបាយ​ខាងក្រៅ
27, Jan 2015 , 4:31 pm        
រូបភាព
ថ្លែង​នៅក្នុង​វគ្គ​បណ្ដុះបណ្ដាល​អ្នកកាសែត ស្ដីពី​ការលើកស្ទួយ​អភិបាលកិច្ច​ល្អ និង​ប្រឆាំង​អំពើពុករលួយ កាលពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ លោក ឱម យ៉ិនទៀង​ទេសរដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ មាន​ប្រសា​ស​ន៏​ថា អង្គភាព​របស់លោក គឺជា​ស្ថាប័ន​ដំបូង​គេ​នៅ​កម្ពុជា ដែល​វិធានការ​ច្បាស់លាស់​ចំពោះ​បុគ្គលិក​ទាំងអស់​ដែល​ចង់ទៅ​ហូបបាយ​ក្រៅ ដោយមាន​ការអញ្ជើញ​ពី​នរណាម្នាក់ ឬ​ស្ថាប័ន​ណាមួយ ។ លោក​ថា បើសិនជា​បុគ្គលិក ឬក៏​រូបលោក​ផ្ទាល់​ចង់ទៅ​ហូបបាយ​ក្រៅ លុះត្រា​មានការ​អនុញាតិ​ពី​ក្រុមប្រឹក្សាវិន័យ​របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ជាមុនសិន។ បើតាម​លោក ឱម យ៉ិនទៀង​ការ​ទៅ​ហូបបាយ​ខាងក្រៅ​ក៏​ជាហេតុ​ផល​មួយ​នាំ​ឲ្យ​មាន​អំពើពុករលួយ​ផងដែរ ។


សូម​ស្ដាប់​សំឡេង៖



ទាក់ទង​នឹង​បញ្ហា​ពុករលួយ​ដដែល ទេសរដ្ឋមន្ត្រី​រូបនេះ បាន​បន្ថែមថា អង្គភាព​ប្រឆាំង​អំពើពុករលួយ​របស់លោក ជា​ស្ថាប័ន​ឯករាជ្យ​មិន​ស្ថិតនៅក្រោម​បង្គាប់​អ្នកណាម្នាក់​នោះទេ។ លោក​បន្ដថា ក្នុង​ឆ្នាំ២០១៤កន្លងមក អង្គភាព​ប្រឆាំង​អំពើពុករលួយ​ទទួលបាន​ពាក្យបណ្ដឹង​ពី​ប្រជាពលរដ្ឋ​ប្រមាណ​ជា១០០០ ករណី ដោយ​ក្នុងនោះ​ពាក្យបណ្ដឹង​ពាក់កណ្ដាល​ជា​ជនអនាមិក។ បើតាម​លោក ពាក្យបណ្ដឹង​ទាំងនោះ​លោក​បាន​ដោះស្រាយ​ជូន​ពលរដ្ឋ​បាន​ច្រើន​ករណី​ផងដែរ ប៉ុន្ដែ​លោក​សុំ​សិទ្ធិ​មិន​បញ្ចេញ​តួលេខ​នេះឡើយ ៕



© រក្សាសិទ្ធិដោយ thmeythmey.com