ជាតិ
បទយកការណ៍ / បទសម្ភាសន៍
គួរ​នាំគ្នា​ផ្តល់ឱកាស និង​ជួយ​ពង្រឹងសមត្ថភាព​ស្ត្រី ជាជាង​ប្រើ​លេស​ថា ស្ត្រី​គ្មាន​សមត្ថភាព
09, Mar 2015 , 9:46 am        
រូបភាព
រូបខាងឆ្វេងគឺ អ្នកស្រី ចក់ សុភាព
រូបខាងឆ្វេងគឺ អ្នកស្រី ចក់ សុភាព
ដោយ: ថ្មីៗ
មកដល់​សម័យ​នេះហើយ ស្ត្រី​ខ្មែរ​នៅតែ​ប្រឈម​នឹង​ការរើសអើង​ក្នុងសង្គម​ដដែល។ ការរើសអើង អាចមកពី​កង្វះ​សមត្ថភាព​របស់​ស្ត្រី​ខ្លួនឯង​ផ្ទាល់ និង​ផ្នត់គំនិត​ពី​បុរាណ​របស់​ប្រជាជន​ខ្មែរ​មួយចំនួន ដែល​មិនសូវ​ឲ្យ​តម្លៃ​លើ​ស្ត្រី។ លោកស្រី ចក់ សុភាព នាយិការ​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា យល់ថា ការចាត់ទុក​សមត្ថភាព​ស្ត្រី​ថា ជា​បញ្ហា​ចោទ​នាំ​ឲ្យ​មានការ​រើសអើង​នោះ គឺអាច​ជា​លេស​មួយ ដែល​បន្ត​ឲ្យ​មានការ​រើសអើង និង​វិសមភាព​យេនឌ័រ​នៅ​កម្ពុជា។ ស្ត្រី​ខ្មែរ​ដែល​លោក​ប្រធានាធិបតី​អាមេរិក​ធ្លាប់​សរសើរ​រូបនេះ បានស្នើ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​ទាំងអស់ ចូលរួម​ធ្វើការ​ផ្តល់ឱកាស និង​បញ្ជ្រាប​យេនឌ័រ ក្នុង​វិស័យ​ការងារ​របស់ខ្លួន​ឲ្យ​បាន​ទូលាយ​ជាង​នេះ ។ «ហើយ​បើ​យើង​យល់ថា បញ្ហា​សមត្ថភាព ជា​កត្តា​ប្រឈម​នោះ គួរតែ​ជួយ​ពង្រឹងសមត្ថភាព​បន្ថែម ដើម្បី​សម្រេចបាន​នូវ​សមភាព​យេនឌ័រ​ពិតប្រាកដ​នៅ​កម្ពុជា »។ នេះ​ជាការ​បញ្ជាក់​របស់​អ្នកស្រី ចក់ សុភាព នៅក្នុង​បទសម្ភាសន៍​ជាមួយ​លោក ជា ធី​រិ​ទ្ធ ការី​និពន្ធ​ព័ត៌មាន​ជាតិ​នៃ​សារព័ត៌មានថ្មីៗ ។




ស្តាប់​បទសម្ភាសន៍​នេះ​ដូចតទៅ  




© រក្សាសិទ្ធិដោយ thmeythmey.com