ជាតិ
វីដេអូ
ប្តូរពីមគ្គុទេសក៍នៅសៀមរាបលោក ឡាំ វិចិត្រ ងាកមកធ្វើជាអ្នកគ្រប់គ្រងសណ្ឋាគារនៅកំពត
19, Feb 2024 , 7:59 pm        
រូបភាព
លោក ឡាំ វិចិត្រ គឺជាអ្នកគ្រប់គ្រងនៅសណ្ឋាគារ RainForest Hotel ស្ថិតនៅក្រុងកំពត។ មុននឹងក្លាយជាអ្នកគ្រប់គ្រង លោក វិចិត្រ គឺជាមគ្គុទេសក៍ទេសចរណ៍មួយរូបនៅសៀមរាបអស់រយៈពេល១៧ឆ្នាំ។ បើគិតមកដល់ពេលនេះ គឺមានរយៈពេល៦ខែហើយ ដែលលោកមកធ្វើជាអ្នកគ្រង់គ្រងនៅសណ្ឋាគារនេះ។

 
មូលហេតុចម្បងដែល បុរសវ័យ៤៣ឆ្នាំរូបនេះមកបំពេញការងារនៅខេត្តកំពត ព្រោះលោកមើលឃើញពីសក្តានុពលយ៉ាងរស់រវើកនៃវិស័យទេសចរណ៍។ មានតំបន់ទេសចរណ៍ជាច្រើន នៅក្នុងខេត្តនេះ ដូចជាភ្នំ ដងព្រែក កសិទេសចរណ៍ជាដើម។
 
សូមលោក អ្នកនាងអញ្ជើញទស្សនាវីដេអូដូចតទៅ៖



អ្នកខេត្តសៀមរាបរូបនេះ បានលើកឡើងថា តំបន់ភ្នំ ព្រែក នៅខេត្តកំពត បានទាក់ចិត្តលោកជាងគេ ដូចជាភ្នំបូកគោ អាចមើលឃើញទេសភាពស្អាតៗ ឃើញពពកនៅជិតខ្លួន។ មកកំពតជាងកន្លះឆ្នាំក្តី ប៉ុន្តែលោក ឡាំ វិចិត្រ នៅតែរម្លឹកពីខេត្តសៀមរាបជានិច្ច ព្រោះជាទីកំណើតរបស់លោក និងគ្រួសារ៕

Tag:
 ទេសចរណ៍
  កំពត
© រក្សាសិទ្ធិដោយ thmeythmey.com