ជាតិ
ព័ត៍មានសុខភាព
សុខភាព
តារាងម៉ោងនៃការញ៉ាំទឹកដែលបង្កើនសម្រស់របស់អ្នក
19, Mar 2024 , 6:59 am        
រូបភាព
ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីម៉ោងនៃការញ៉ាំទឹកដែលអាចធ្វើឲ្យសុខភាពល្អ ព្រមទាំងស្រស់ស្អាត។ តើមានអ្វីខ្លះទៅ?

  • ម៉ោង៦កន្លះព្រឹក ជាពេលដែលអ្នកក្រោកពីគេងហើយខ្វះទឹកខ្លាំង។ ដូចនេះ អ្នកអាចញ៉ាំទឹកចំនួន២៥០សេសេ ព្រោះវាអាចជួយជម្រះជាតិពុលក្នុងក្រលៀន និងថ្លើមបាន។
  • ម៉ោង៨កន្លះព្រឹក ជាពេលដែលអ្នកទៅដល់កន្លែងការងារ ហើយក៏ជាពេលដែលរាងកាយចាប់ផ្តើមខ្វះទឹកដែរ។ ដូចនេះ អ្នកមិនគួរញ៉ាំកាហ្វេមុនទេ ដោយគួរតែញ៉ាំទឹកចំនួន២៥០សេសេជាមុនសិនដើម្បីប៉ូវជាតិទឹកក្នុងរាងកាយឲ្យបានគ្រប់។
  • ម៉ោង១១ថ្ងៃ ជាពេលដែលអ្នកធ្វើការក្នុងបន្ទប់ម៉ាស៊ីនត្រជាក់អស់មួយព្រឹកហើយ។ ដូចនេះ អ្នកអាចញ៉ាំទឹកដែលជាកែវទី៣របស់អ្នកបាន ដើម្បីប៉ូវជាតិទឹក ព្រមទាំងអាចជួយបន្ធូរអារម្មណ៍អ្នកបានទៀតផង។
  • ម៉ោង១២:៥០ថ្ងៃត្រង់ ជាពេលដែលបរិភោគបាយរួចចំនួនកន្លះម៉ោង។ ដូចនេះ អ្នកគួរតែញ៉ាំទឹកខ្លះ ដើម្បីជួយដល់ការរំលាយអាហាររបស់អ្នក។
  • ម៉ោង១៥ល្ងាច ក៏ជាពេលដែលអ្នកគួរតែញ៉ាំទឹកដែរ ព្រោះវាអាចធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ស្រាយក្នុងការបំពេញការងារបន្ត។
  • ម៉ោង១៧:៣០ល្ងាច ជាពេលដែលចេញពីធ្វើការ។ ដូចនេះ មុននឹងចេញ អ្នកគួរតែញ៉ាំទឹកចំនួនមួយកែវទៀត ដើម្បីជួយអ្នកមិនឲ្យពិសារបាយច្រើនពេកក្នុងអាហារពេលល្ងាច។
  • ម៉ោង២២យប់ មុនចូលគេងមួយម៉ោង ឬកន្លះម៉ោង អ្នកគួរតែញ៉ាំទឹកចំនួនមួយកែវទៀត ដើម្បីគ្រប់បរិមាណទឹកដែលត្រូវញ៉ាំក្នុងមួយថ្ងៃ៕
ត្រួតពិនិត្យដោយ៖ www.health.com.kh
 


© រក្សាសិទ្ធិដោយ thmeythmey.com