ជាតិ
ព័ត៍មានសុខភាព
សុខភាព
មិន​បាន​ទេ ! កុំ​មាន​ទម្លាប់​ទប់​នោម ប្រយ័ត្ន​ជួប​បញ្ហា​ទាំងនេះ​!
18, Mar 2024 , 11:29 pm        
រូបភាព
អ្វី​ដែល​ជា​ការ​ពិត​មិន​អាច​ប្រកែក​បាន​គឺថា យើង​សុទ្ធតែ​ធ្លាប់​ទប់​នោម​នៅ​ពេល​ណាមួយ​ក្នុង​ជីវិត​របស់​យើង​។ ជា​ពិសេស​គឺ​នៅ​ពេល​ដែល​កំពុង​ព្យាយាម​គេង​ឱ្យ​លក់​។ វា​មិនមែន​ជា​បញ្ហា​អ្វី​ធំដុំ​ទេ បើ​គ្រាន់តែ​ទប់​នោម​ម្តងម្កាល​នោះ​។ តែ​នៅ​ពេល​វា​ក្លាយទៅជា​ទម្លាប់ វា​នឹង​ធ្វើ​ឱ្យ​មាន​បញ្ហា​សុខភាព​ជា​ច្រើន​ទៀត ដែល​អ្នក​នឹង​បាន​ស្គាល់​នៅ​ថ្ងៃនេះ​។

 
១. បញ្ហា​ប្លោក​នោម

ប្លោក​នោម​គឺជា​កន្លែង​ដែល​រាង​កាយ​ផ្ទុក​ទឹកនោម​។ ការ​ស្តុក​ទឹកនោម​យូរ​ពេក អាច​ធ្វើ​ឱ្យ​សាច់ដុំ​ប្លោក​នោម​ចុះ​ខ្សោយ ហើយ​មិន​អាច​ទប់ទឹក​នោម​បាន​ដូច​ធម្មតា​ទេ​។ អ្នក​ប្រហែលជា​ធ្លាប់​ឃើញ​គេ​សើច​លេច​នោម​ហើយ​។ នេះ​គឺ​មក​ពី​ម្នាក់​នោះ​មាន​ប្លោក​នោម​ខ្សោយ​។ ដូចនេះ ការ​ទប់ទឹក​នោម​យូរ នឹង​ធ្វើ​ឱ្យ​អ្នក​មិន​អាច​គ្រប់គ្រង​ការ​នោម​របស់​អ្នក​បាន​។
 
២. បញ្ហា​មេរោគ​ឆ្លង​នៅ​ប្រព័ន្ធ​ទឹកនោម

ការ​ឈឺចាប់​ពេល​បត់ជើងតូច ការ​មាន​ក្លិន​ទឹកនោម​ខុសធម្មតា និង ឈឺពោះ​ជាដើម គ្រាន់តែ​ជា​បញ្ហា​មួយ​ចំនួន​ដែល​អាច​កើត​មាន​ឡើង​នៅ​ពេល​ដែល​មានការ​បង្ក​រោគ​នៅ​ក្នុង​ប្រព័ន្ធ​ទឹកនោម​។ ពេល​អ្នក​ទប់ទឹក​នោម​យូរ មេរោគ​ងាយ​នឹង​ដុះ​នៅ​តាម​បំពង់​បង្ហូរ​ទឹកនោម ហើយ​រាលដាល​ដេញ​មក​ខាងលើ​។ វា​ជា​ជម្ងឺ​មួយ​ដែល​ទាមទារ​ឱ្យ​អ្នក​ទៅ​ពេទ្យ​។
 
៣.​គ្រួ​ស​ក្នុង​តម្រងនោម

ក្រៅពី​ការ​ទទួលទាន​ទឹក​មិន​គ្រប់គ្រាន់ ការ​ទប់​នោម​ក៏​ជា​កត្តា​ប្រឈម​មួយ​ដែរ ដែល​ងាយ​ធ្វើ​ឱ្យ​កើត​គ្រួ​ស​ក្នុង​តម្រងនោម​។ នេះ​ក៏​ដោយសារ​តែ​ទឹកនោម​របស់​អ្នក​ឡើង​ខាប់​នៅ​ក្នុង​ប្លោក​នោម និង តម្រងនោម​របស់​អ្នក ហើយ​ងាយ​កក​ទៅ​ជា​ដុំ​កំបោរ​តូច​ៗ ដែល​យូរ​ទៅ​វា​នឹង​បង្ក​ទៅ​ជា​ដុំ​គ្រួ​ស​៕

ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com