ជាតិ
អត្ថបទពាណិជ្ជកម្ម
បាក់ឌុបឆ្នាំ២០២៤នេះ អិលអូអិលស៊ី មានកាដូរធំ ដោយផ្តល់ជូនកុំព្យូទ័រលើកទឹកចិត្តដល់សិស្សនិទ្ទេសAដែលមានលំដាប់ពិន្ទុខ្ពស់៥០នាក់ ដែលជាបុត្រធីតារបស់អតិថិជន អិលអូអិលស៊ី
× ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំ និងលើកទឹកចិត្តដល់សិស្សានុសិស្សក្នុងការខិតខំប្រឹងប្រែងរៀនសូត្រ អិលអូអិលស៊ី បានរៀបចំកម្មវិធីដ៏ពិសេសមួយដោយផ្តល់រង្វាន់លើកទឹកចិត្តជាកុំព្យូទ័រចំនួន៥០គ្រឿងទៅដល់បេក្ខជន-បេក្ខនារីជាប់និទេ្ទស A ដែលជាបុត្រធីតារបស់អតិថិជន ប្រើប្រាស់ផលិតផល និងសេវាកម្មរបស់ អិលអូអិលស៊ី។ អិលអូអិលស៊ី សង្ឃឹមថាតាមរយៈការផ្តល់ជូនពិសេសនេះ អាចជួយជាកម្លាំងចិត្ត ដល់ប្អូនៗថ្នាក់ទី១២ឆ្នាំនេះឱ្យខំប្រឹងប្រែងរៀនសូត្របន្ថែមទៀតដើម្បីទទួលបានលទ្ធផលកាន់តែល្អប្រសើរ នឹងអាចទទួលបានរង្វាន់កុំព្យូទ័រនេះដើម្បីជាជំនួយដល់ការសិក្សាបន្តនៅថ្នាក់សកលវិទ្យាល័យ។
លក្ខខណ្ឌកម្មវិធី៖
- ផ្តល់ជូនដល់បេក្ខជន-បេក្ខនារី ទទួលបាននិទ្ទេស A ដែលមានលំដាប់ពិន្ទុខ្ពស់ចំនួន៥០នាក់សម្រាប់ការប្រឡងបាក់ឌុបឆ្នាំ២០២៤នេះ ហើយជាបុត្រធីតារបស់អតិថិជន អិលអូអិលស៊ី
- បេក្ខជន-បេក្ខនារីម្នាក់ទទួលបានកុំព្យូទ័រចំនួន០១គ្រឿង និងប័ណ្ណសរសើរ១
- ត្រូវបញ្ជូនឯកសារតម្រូវ/ឯកសារពាក់ព័ន្ធនិងលទ្ធផលប្រឡងសញ្ញាបត្របាក់ឌុបក្នុងរយៈពេល ១៥ថ្ងៃបន្ទាប់ពីថ្ងៃប្រកាសលទ្ធផលប្រឡងមានដូចជា៖
- ឯកសារដែលបញ្ជាក់ពីលទ្ធផលទទួលបាននិទ្ទេស A (ដូចជាវិញ្ញាបនបត្របណ្ណោះអាសន្ន ឬឯកសារដែលអាចបញ្ជាក់ដោយបុគ្គលិក អិលអូអិលស៊ីបាន)
- សំបុត្រកំណើត / សៀវភៅគ្រួសារ
- ឯកសារដែលបញ្ជាក់បានថាជាអតិថិជនរបស់ អិលអូអិលស៊ី
- បេក្ខជន-បេក្ខនារីជ័យលាភីទាំង៥០រូប ត្រូវតែអញ្ជើញចូលរួម ក្នុងកម្មវិធីប្រគល់រង្វាន់ដោយផ្ទាល់។
- សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់លេខទូរសព្ទ ០២៣ ៩៩១ ៩៩១ ។
*បញ្ជាក់៖ ការផ្តល់ជូនពិសេសនេះសម្រាប់តែឱពុកម្តាយរបស់បេក្ខជន-បេក្ខនារី និទេ្ទស A ដែលបានក្លាយជាអតិថិជន អិលអូអិលស៊ី មុនកាលបរិច្ឆេទប្រឡងសញ្ញាបត្របាក់ឌុបឆ្នាំ២០២៤ប៉ុណ្ណោះ។
សុពលភាពនៃកម្មវិធី៖
បើកទទួលឯកសាររយៈពេល១៥ថ្ងៃ បន្ទាប់ពីថ្ងៃប្រកាសលទ្ធផលបាក់ឌុប។
អិលអូអិលស៊ី សូមរក្សាសិទ្ធិកែប្រែរង្វាន់ និងលក្ខខណ្ឌក្នុងការផ្តល់ជូនកម្មវិធីពិសេសនេះ។
© រក្សាសិទ្ធិដោយ thmeythmey.com