ជាតិ
ពីនេះ ពីនោះ
កូនខ្មែរ! ស្គាល់ប្រភេទខ្លែងខ្មែរអ្វីខ្លះ?
31, Mar 2024 , 7:59 am        
រូបភាព
ខ្លែងឯក ត្រូវបានបានគេយកមកបង្ហាញ ក្នុងព្រឹត្តិការណ៍ ទិវាវប្បធម៌ជាតិ នៅក្រុងសៀមរាប ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤៕
ខ្លែងឯក ត្រូវបានបានគេយកមកបង្ហាញ ក្នុងព្រឹត្តិការណ៍ ទិវាវប្បធម៌ជាតិ នៅក្រុងសៀមរាប ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤៕
សៀមរាប៖ ពលរដ្ឋខ្មែរភាគច្រើន ស្គាល់ច្បាស់ជាងគេគឺ «ខ្លែងឯក» តែខ្លែងខ្មែរមានច្រើនបែបច្រើនយ៉ាងណាស់។ ឯខ្លែងហោប៉ៅ ជាខ្លែងដែលក្មេងៗនិយមលេងជាងគេ ព្រោះងាយស្រួលធ្វើ មុនវត្តមានខ្លែងប្លាស្ទិកនាំចូលពីបរទេស។

 
តទៅនេះសូមលោកអ្នកនាងទស្សនាកម្រងរូបភាពពីប្រភេទខ្លែងខ្មែរដូចខាងក្រោម៖ 


























 
ក្នុងកម្មវិធី ទិវាវប្បធម៌ជាតិ នៅព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ មន្ទីរវប្បធម៌ខេត្តសៀមរាប បានយកប្រភេទខ្លែងខ្មែរមួយចំនួនមកបង្ហាញដូចជា ខ្លែងព្រះខែ, ខ្លែងក្លស់, ខ្លែងគោម, ខ្លែងមេអំបៅ, ខ្លែងបណ្ដើរកូន ឬមេកូន, ខ្លែងស្វាប្រចាក់, ខ្លែងយក្ស និងប្រភេទផ្សេងទៀតជាច្រើន។
 
ក្រៅពីបានស្គាល់ប្រភេទ អ្នកចូលរួមក៏នឹងបានជួបព្រឹទ្ធាចារ្យអ្នកធ្វើខ្លែងផងដែរ ដែលគាត់នឹងពន្យល់ និងបង្ហាញពីការធ្វើខ្លែងខ្មែរនេះ៕
 
រូបភាព៖ ស៊ុល រ៉វី
 
 

Tag:
 ខ្លែង
© រក្សាសិទ្ធិដោយ thmeythmey.com