ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
របងវត្តកម្រ! វត្តពីមុនភាគច្រើន មានរបងទាបៗ
17, Apr 2024 ,
5:40 pm
រូបភាព
×
ដោយ:
ប៉ូ សាគុន
កណ្ដាល៖ សម័យបច្ចុប្បន្ននេះ កម្រឃើញមានរបងវត្ត ដែលមានកម្ពស់ទាបៗបែបនេះទៀតណាស់។ វត្តភាគច្រើន វាយរបងចាស់ៗចោល ដោយសាររបងចាស់ៗទាំងនោះ ទ្រុឌទ្រោមខ្លាំង ឬដោយហេតុផលផ្សេងៗ។ ដូច្នោះហើយ រចនាបថរបបវត្តមួយចំនួន ដែលបានសាងសងមុនសម័យសង្គ្រាម ឬក្រោយសម័យសង្គ្រាមថ្មីថ្មោង បានបាត់រូបរាងបន្តិចម្ដងៗ។
របងវត្តកាលសម័យនោះ មួយចំនួនធ្វើទាប និងមានចន្លោះ អាចឱ្យមនុស្សម្នា ឬក្មេងៗដែលមានកម្ពស់ទាប អាចអើតមើលឃើញទៅក្នុងវត្តបាន។ ចំណែករបបវត្តសម័យបច្ចុប្បន្ន ភាគច្រើនធ្វើខ្ពស់ ផុតក្បាលមនុស្សចាស់ និងពុំសូវមានចន្លោះ អាចឱ្យមើលឃើញទៅក្នុងវត្តឡើយ។ បើទោះបីជារបងវត្ត ធ្វើខ្ពស់ ឬធ្វើទាប មានចន្លោះអាចមើលទៅដល់ក្នុងវត្តបាន ឬមិនអាចមើលឃើញទៅដល់ក្នុងវត្តបានក៏ដោយ ក៏សុទ្ធសឹងតែមានគុណប្រយោជន៍ ទៅតាមសម័យកាលផ្សេងៗគ្នា។
របងវត្តទាំង២នេះស្ថិតក្នុងវត្ត សេរីឧត្តមនី ហៅវត្ត(ពាមរាំងលើ) ស្ថិតក្នុងភូមិពាមរាំងលើ ឃុំពាមរាំងលើ និង ស្ថិតក្នុងវត្តបទុមគង្គារ ហៅវត្ត(ព្រែកដាច់) ស្ថិតក្នុងភូមិព្រែកដាច់ ឃុំព្រែកដាច់ ដោយស្ថិតក្នុងស្រុកលើកដែក ខេត្តកណ្ដាល ដូចគ្នា។ សូមទស្សនារូបភាពខាងក្រោម៖
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
វត្តបុរាណ
របងវត្ត
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
សណ្ដែកកួរ ឡើងដល់៤ម៉ឺនរៀល ក្នុងមួយគីឡូក្រាម
6 ថ្ងៃ
«ប្រទានកម្ម»មានន័យដូចម្តេច?
15 ម៉ោង
«ប្រសប់»និង«ប្រសព្វ» មានសូរសព្ទដូចគ្នា តែន័យខុសគ្នា!
1 សប្តាហ៍
តើពេលណាដែលគេសរសេរ«បរិបូរ, បរិបូណ៌ និង បរិបូរណ៍»នៅក្នុងសំណេរភាសាខ្មែរ?
2 ថ្ងៃ
«រឭក»,«រំឮក»,«រំលឹក» និង«រម្លឹក» ពាក្យណាត្រឹមត្រូវ?
3 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម