តុល្យភាពជីវិត-ការងារ (Work-Life Balance) ភាគច្រើនត្រូវបានទទួលស្គាល់ថា ជាគន្លឹះមួយនៃរបៀបរស់នៅដែលមានសុខភាពល្អដល់សុខុមាលភាពផ្លូវចិត្តសម្រាប់មនុស្សស្ថិតក្នុងការប្រកបការងារ រកស៊ីសម្រាប់ទ្រទ្រង់ជីវិត។
ប្រទេសចំនួន ៥ មានសន្ទស្សន៍តុល្យភាពជីវិត-ការងារល្អប្រសើជាងគេ ដោយយោងតាមការ សិក្សាដោយក្រុមហ៊ុនបច្ចេកវិទ្យា និងធនធានមនុស្ស Remote ដែលស្រង់ទិន្នន័យពីជាការឈប់សម្រាកប្រចាំឆ្នាំ ប្រាក់បៀវត្សរ៍អប្បបរមា និងចំនួននៃការឈប់សម្រាកលំហែមាតុភាព។ មួយទៀតគឺទិន្នន័យ របស់អង្គការសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងអភិវឌ្ឍន៍ (OECD) ដែលវាស់ពីម៉ោងបុគ្គលិកធ្វើការ ម៉ោងដែលមនុស្សលះបង់ដើម្បីលំហែកាយ និងការថែទាំផ្ទាល់ខ្លួននៅក្នុងប្រទេសសមាជិកចំនួន ២២។
នូវែលសេឡង់
នូវែលសេឡង់នាំមុខគេក្នុងចំណាត់ថ្នាក់របស់Remote ជាមួយនឹងការឈប់សម្រាកលំហែមាតុភាពចំនួន ២៦ សប្តាហ៍ និងការជំរុញដោយការទទួលបានប្រាក់ឈ្នួលអប្បបរមាខ្ពស់ ការឈប់សម្រាកប្រចាំឆ្នាំចំនួន៣២ ថ្ងៃដែលមានច្បាប់។ ការណ៍នេះក៏ជាមូលហេតុមួយដែល ប្រទេសនេះក្លាយជាគោលដៅសម្រាប់បរទេសដែលចង់ទៅរស់នៅ។
ជាការពិតណាស់ នូវែលសេឡង់មិនល្អឥតខ្ចោះទេ។ ទិន្នន័យរបស់ OECD បង្ហាញថា១៤ភាគរយនៃបុគ្គលិកធ្វើការច្រើនជាង៥០ ម៉ោងក្នុងមួយសប្តាហ៍ ច្រើនជាងកម្រិតOECDជាមធ្យម ១០ភាគរយ។ ប្រជាជនចំណាយពេលតិចជាងមធ្យមភាគOECD បន្តិចគឺ ១៤ម៉ោង ៩នាទីក្នុងមួយថ្ងៃលើការថែទាំផ្ទាល់ខ្លួនដូចជាការញ៉ាំ ការគេង និងការកម្សាន្ត រួមទាំងការចំណាយពេលជាមួយគ្រួសារ និងមិត្តភក្តិ និងការមើលទូរទស្សន៍ជាដើម។
អេស្ប៉ាញ
អេស្បាញជាប់ចំណាត់ថ្នាក់ទីពីរនៅលើសន្ទស្សន៍កំណត់ដោយRemote ដោយសារអត្ថប្រយោជន៍ដូចជាការឈប់សម្រាកប្រចាំឆ្នាំចំនួន ២៦ថ្ងៃ។ យោងតាមទិន្នន័យរបស់OECD អ្នកធ្វើការនៅអេស្ប៉ាញបានចំណាយម៉ោងជាច្រើនរបស់ពួកគេដើម្បីសម្រាក និងមើលថែ ខ្លួននៅក្រៅប្រទេស។ បន្ថែមពីនេះ របាយការណ៍បង្ហាញថា មានតែមនុស្សចំនួន ២,៥ ភាគរយប៉ុណ្ណោះដែលធ្វើការច្រើនម៉ោងចំពោះការងារដែលមានប្រាក់ខែ។
បារាំង
យោងតាមទិន្នន័យរបស់OECD ប្រជាជននៅប្រទេសបារាំងមានពេល ១៦ម៉ោង ២០នាទី ក្នុងមួយថ្ងៃសម្រាប់ពេលវេលាផ្ទាល់ខ្លួន និងលំហែរ។ នៅក្នុងបញ្ជីរបស់ Remote ប្រទេសនេះ ជាប់ចំណាត់ថ្នាក់ទីបីជាមួយនឹងចំនួនថ្ងៃសម្រាប់ការឈប់សម្រាកប្រចាំឆ្នាំខ្ពស់ដែលមានរហូតដល់ ៣៦ថ្ងៃ។ តាមពិតទៅ ៨ភាគរយនៃនិយោជិតនៅបារាំងធ្វើការច្រើនជាង ៥០ម៉ោង ក្នុងមួយសប្តាហ៍ដែលទាបជាងមធ្យមភាគ OECD ១០ភាគរយ ប៉ុន្តែនៅតែខ្ពស់ជាងប្រទេសលំដាប់កំពូលៗជាច្រើនទៀត។
ដាណឺម៉ាក
អ្នកធ្វើការជនជាតិដាណឺម៉ាកត្រឹមតែ ១ភាគរយប៉ុណ្ណោះដែលធ្វើការច្រើនជាង ៥០ម៉ោងក្នុងមួយសប្តាហ៍ ដែលតិចជាងប្រទេសនានារួមទាំងអ៊ីតាលី។ ពួកគេចំណាយ ១៥ម៉ោង ៧០នាទី ក្នុងមួយថ្ងៃសម្រាប់ពេលវេលាផ្ទាល់ខ្លួន និងពេលទំនេរដែលច្រើនជាងមធ្យមភាគរបស់ OECD។ បន្ថែមពីនេះពួកគេក៏ទទួលបានការគាំទ្រការងារដែលអាចបត់បែនបានផងដែរ។
ប្រទេសមួយនេះក៏ផ្តល់ការឈប់សម្រាកដែលមានច្បាប់ចំនួន ៣៦ ថ្ងៃ ហើយបុគ្កលិក ត្រូវ ទទួលបាន ១០០ ភាគរយនៃប្រាក់ខែសម្រាប់ការឈប់សម្រាកពេលឈឺ។
អូស្រ្តាលី
វាមិនមែនជារឿងចម្លែកទេដែលអូស្ត្រាលីជាប់ចំណាត់ថ្នាក់ក្នុងចំណោមប្រទេសកំពូលទាំងប្រាំក្នុងពិភពលោក ហើយបន្តទាក់ទាញភ្ញៀវទេសចររាប់លាននាក់ជារៀងរាល់ឆ្នាំ។ មិនត្រឹមតែ ចំនួនថ្ងៃឈប់សម្រាកច្រើននោះទេ ប្រាក់ឈ្នួលអប្បបរមាសមរម្យ និងអត្ថប្រយោជន៍ទាំងអស់ ដែលប្រព័ន្ធថែទាំសុខភាពផ្ដល់ឱ្យប្រជាជននៅទីនោះបង្កឱ្យមានតុល្យភាពជីវិតការងារដ៏ ប្រសើរមួយ៕