អន្តរជាតិ
ហេតុអ្វីប្រេស៊ីល និងវៀតណាម ជាប្រទេសនាំកាហ្វេចេញដ៏ធំ?
21, Apr 2024 , 8:20 pm        
រូបភាព
រូបភាព Pexels
រូបភាព Pexels
យោងតាមអង្គការកាហ្វេអន្តរជាតិ (ICO) ក្នុងឆ្នាំ ២០២៤​ ផលិតកម្មកាហ្វេត្រូវបានរំពឹងនឹងកើន ឡើងដល់ ៥,៨ ភាគរយ ខណៈការទទួលទានកាហ្វេរំពឹងនឹងកើនបាន ២,២ ភាគរយ ឬស្មើនឹង ១៧៧ លានកញ្ចប់។ ការណ៍នេះ នឹងជួយឱ្យប្រទេសដែលផលិតកាហ្វេធំៗដូចជា ដូចជាប្រេស៊ីល វៀតណាម កូឡុំប៊ី និង ឥណ្ឌូណេស៊ីជាដើម ទទួលបានប្រយោជន៍ជាច្រើន។

តើចំណុចណាខ្លះដែលធ្វើឱ្យប្រេស៊ីល និងវៀតណាមដក្លាយជាប្រទេសនាំមុខក្នុងការនាំចេញកាហ្វេ?
 
ប្រទេសនាំចេញកាហ្វេភាគច្រើនតែងមានលក្ខណៈទូទៅស្រដៀងគ្នាដែលទាំងនោះគឺ ជាកត្តា អំណោយផលដែលរួមចំណែកដល់ការជំរុញការនាំចេញទាំងបរិមាណ និងតម្លៃទៅកាន់ ប្រទេសផ្សេងៗលើសកលលោក។
 
សមត្ថភាពក្នុងការផ្គត់ផ្គង់កាហ្វេក្នុងចំនួនច្រើន និងមានស្ថិរភាព
 
ជារៀងរាល់ឆ្នាំ មនុស្សទូទាំងពិភពលោកទទួលទានកាហ្វេច្រើនជាង ៣៥ លានតោន។ ដូច្នេះ ប្រទេសនាំចេញកាហ្វេច្រើនតែមានសមត្ថភាពក្នុងការផលិត​ និងនាំចេញកាហ្វេក្នុងបរិមាណ ច្រើនដើម្បីបម្រើតម្រូវការកាហ្វេដ៏ធំរបស់ពិភពលោក។ ជាក់ស្តែងប្រេស៊ីលផលិតកាហ្វេជាមធ្យម ២,៦៨ លានតោនក្នុងមួយឆ្នាំហើយក៏​បាន​ជាប់​ ចំណាត់​ថ្នាក់​លេខ​មួយ​ក្នុង​នាម​ជា​អ្នក​ផលិត​កាហ្វេ​ធំ​ជាង​គេ​របស់​ពិភពលោក​ជាង ១៥០ ឆ្នាំ​មក​ហើយ។ វៀតណាមវិញ​ស្ថិតនៅលំដាប់ទីពីរដែលផលិតកាហ្វេរហូតដល់ ១,៥ លាន តោនជាមធ្យមក្នុងមួយឆ្នាំ។
 
ទន្ទឹមនេះ ប្រទេសនាំចេញកាហ្វេច្រើនតែងមានទិន្នផលប្រកបដោយស្ថិរភាព ដែលអនុញាតឱ្យប្រទេសទាំងនេះ​រក្សា​អាជីវកម្ម​របស់​ខ្លួន​ក្នុង​ទីផ្សារ​កាហ្វេ​ដែល​មាន​ការ​ប្រកួត​ប្រជែង​នេះយ៉ាងខ្លាំង។
 
លក្ខខណ្ឌអាកាសធាតុអំណោយផល
 
លក្ខខណ្ឌអាកាសធាតុអំណោយផលគឺជាលក្ខខណ្ឌដ៏សំខាន់មួយសម្រាប់ការនាំចេញកាហ្វេ ពីព្រោះការផលិត និងគុណភាពកាហ្វេត្រូវបានកំណត់ដោយផ្ទាល់ដោយលក្ខខណ្ឌអាកាសធាតុ។ ម្យ៉ាងទៀត កាហ្វេ​ជា​ដំណាំ​កសិកម្ម​មាន​អាយុ​ច្រើន​ឆ្នាំ កសិករ​ត្រូវ​ដាំ​រយៈពេល ២-៣ឆ្នាំ​ទើប​បាន​ផល​។ ប្រសិនបើក្នុងរយៈពេល ២-៣ ឆ្នាំនេះ អាកាសធាតុមិនអំណោយផល កសិករត្រូវចំណាយប្រាក់ច្រើនខណៈទិន្នផលមិនបានខ្ពស់ ហើយប្រាក់ចំណេញក៏មិនច្រើនដែរ។
 
ជាក់ស្តែង អាកាសធាតុរបស់ប្រេស៊ីលគឺល្អឥតខ្ចោះសម្រាប់ការដាំគ្រាប់កាហ្វេRobusta និង Arabica។ អាកាសធាតុប្រទេសនេះផ្តល់នូវបរិមាណទឹកភ្លៀង និងពន្លឺព្រះអាទិត្យត្រឹមត្រូវ រួមផ្សំជាមួយសីតុណ្ហភាពអំណោយផលពេញមួយឆ្នាំ។
 
ការមានរោងចក្រកែច្នៃ
 
ដើម្បីធានាបាននូវគុណភាពនៃគ្រាប់កាហ្វេបន្ទាប់ពីប្រមូលទិន្នន័យហើយ ជំហានចាំបាច់គឺ ត្រូវបញ្ជូនគ្រប់កាហ្វេទៅរោងចក្រកែច្នៃឱ្យបានលឿនតាមដែលអាចធ្វើបាន ដូច្នេះប្រទេស នាំចេញកាហ្វេទាំងអស់តែងតែមានរោងចក្រកែច្នៃកាហ្វេនៅជិតតំបន់ដាំដុះ។
 
ផលិតផលគុណភាពខ្ពស់
 
ដោយសារតែមានលក្ខខណ្ឌអំណោយផលសម្រាប់ការដាំដុះកាហ្វេ ផលិតផលកាហ្វេពី ប្រទេសនាំចេញកាហ្វេតែងតែមានគុណភាពខ្ពស់បំផុត។ នៅពេលដែលកាហ្វេបានអភិវឌ្ឍនៅ ក្នុងទីផ្សារពិភពលោក ផលិតផលដែលមានគុណភាពខ្ពស់ក៏ជាគុណសម្បត្តិដ៏ចាំបាច់មួយ ក្នុងការប្រកួតប្រជែងរវាងប្រទេសនាំចេញផងដែរ៕

Tag:
 (កាហ្វេ)
© រក្សាសិទ្ធិដោយ thmeythmey.com