ជាតិ
សេដ្ឋកិច្ច
ម្រេច​ខ្មែរ នឹង​លែង​ដកដង្ហើម​តាម​ទីផ្សារ​វៀតណាម និង​ថៃ
15, Nov 2018 , 5:26 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ សហព័ន្ធ​ម្រេច និង​គ្រឿងទេស​កម្ពុជា បាន​ចាប់បដិសន្ធិ​ឡើង នៅ​ខែវិច្ឆិកា​នេះ ដែលមាន​លោក សុង សារ៉ន ដែលជា​អគ្គនាយក​ក្រុមហ៊ុន Amru Rice ជា​ប្រធាន​។ នេះ​គឺជា​ការ​ចងក្រង​កសិក​រ​ម្រេច​ទូទាំងប្រទេស ឬ​កម្រិត​ថ្នាក់ជាតិ ដើម្បី​ដោះស្រាយ​បញ្ហា​វិស័យ​ម្រេច​របស់​កម្ពុជា​។ សហព័ន្ធ​នេះ​នឹង​បង្កើត​ម៉ាក​យីហោ​រួម​សម្រាប់​ម្រេច​កម្ពុជា (Collective Mark) និង​ស្វែងរក​ទីផ្សារ​ថ្មី​ជូន​កសិករ ជាជាង​ផ្អែក​វាសនា​លើ​ការនាំ​ចេញទៅ​វៀតណាម និង​ថៃ ដូច​សព្វថ្ងៃ​។ លោក សុង សារ៉ន អះអាងថា សហព័ន្ធ​ត្រូវការ​រយៈពេល​៣​ឆ្នាំ​ខាងមុខ ដើម្បី​សម្រេច​ផែនការ​កសាង​ម៉ាក​យីហោ និង​រក​ទីផ្សារ​សម្រាប់​ដំណាំ​ម្រេច​របស់​កម្ពុជា​។​


 
​ដើម្បី​ជ្រាប​ច្បាស់ សូម​ស្ដាប់​កិច្ច​សម្ភាស​រវាង​លោក ញ៉ុ​ង ហេង នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក សុង សារ៉ន ប្រធាន​សហព័ន្ធ​ម្រេច និង​គ្រឿងទេស​កម្ពុជា តាម​ខ្សែ​ទូរ​សព្ទ ដូចតទៅ​នេះ​៖ 
 


 


​សហព័ន្ធ​ម្រេច និង​គ្រឿងទេស​កម្ពុជា ត្រូវបាន​ចុះបញ្ជី​នៅ​ក្រសួងពាណិជ្ជកម្ម និង​ក្រសួងមហាផ្ទៃ ក្នុងនាម​ជា​ស្ថាប័ន​មិន​រក​ផលចំណេញ​។ លោក សុង សារ៉ន ត្រូវបាន​ជ្រើសរើស​ជា​ប្រធាន​សហព័ន្ធ ក្នុង​អាណត្តិ​៣​ឆ្នាំ​។ ក្នុង​រយៈពេល​៣​ឆ្នាំនេះ សហព័ន្ធ​នឹងធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​វិស័យ​ម្រេច​កម្ពុជា បណ្ដុះបណ្ដាល​កសិករ និង​រៀបចំ​បទដ្ឋាន​គុណភាព​ម្រេច ដើម្បី​ឈានដល់​បង្កើត​ម៉ាក​យីហោ និង​ទាក់ទាញ​ទីផ្សារ​បញ្ជា​ទិញ​ពី​បរទេស​៕
 
​ក្រៅពី​ម្រេច សហព័ន្ធ​នេះ ក៏​សម្លឹង​ឃើញ​ពី​សក្ដានុពល​គ្រឿងទេស​ផ្សេងៗ​ទៀត​របស់​កម្ពុជា​ផងដែរ​។ សហព័ន្ធ​នឹង​ជំរុញ​ឲ្យ​កសិករ​ដាំ​គ្រឿងទេស​ផ្សេងៗ នៅក្នុង​ចម្ការ​ដើម្បី​បន្ថែម​ចំណូល​ពី​ម្រេច ដោយ​សហព័ន្ធ​នឹង​ជួយ​បច្ចេកទេស និង​រក​ទីផ្សារ​៕ 




 

Tag:
 ម្រេច​
  គ្រឿងទេស សុង សារ៉ន
© រក្សាសិទ្ធិដោយ thmeythmey.com