កីឡាអន្តរជាតិ
អន្តរជាតិ
Enrique នៅតែជឿ PSG ឡើងវគ្គផ្តាច់ព្រ័ត្រ ទោះចាញ់ Dortmund ១-០ ជើងទី១
02, May 2024 , 9:39 am        
រូបភាព
Borussia Dortmund បានយកឈ្នះ Paris St Germain ១-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១ UEFA Champions League។ លោក Luis Enrique អ្នកចាត់ការ PSG នៅតែជឿជាក់លើកូនក្រុមនឹងវាយបកយកឈ្នះនៅទឹកដីខ្លួនជើងទី២ ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។



 Niclas Füllkrug ជាអ្នកស៊ុតគ្រាប់បាល់ជ័យម្នះឱ្យក្រុមម្ចាស់ផ្ទះ Dortmund ក្នុងជំនួបជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលធ្វើនៅកីឡដ្ឋាន Signal Iduma Park នៅរាត្រីថ្ងៃទី១ ខែឧសភា។
 
មិនខុសពីវគ្គ១៦ក្រុម និង វគ្គ៨ក្រុមចុងក្រោយឡើយ អ្នកចាត់ការ PSG លោក Enrique នៅតែបង្ហាញការទុកចិត្តលើកូនក្រុមថាអាចវាយបកយកឈ្នះ Dortmund វិញនៅជើងទី២ វគ្គ១/២ផ្តាច់ព្រ័ត្រ ក្នុងទឹកដីខ្លួន។ បន្ទាប់ពីវាយបកយកឈ្នះ Real Sociedad នៅវគ្គ១៦ក្រុម អ្នកចាត់ការសញ្ញជាតិអេស្ប៉ាញ បានដឹកនាំក្រុមយក្សបារាំង និង Barcelona នៅជើងទី២ វគ្គ៨ក្រុម ក្នុងលទ្ធផល ៤-១ ក្រោយចាញ់នៅជើងទី១ ក្នុងលទ្ធផល ៣-២។



«អ្នកដឹងទេថាអ្នកគាំទ្ររបស់ PSG នៅក្នុងដី មានសារៈសំខាន់ណាស់ក្នុងការលើកទឹកចិត្តក្រុមរបស់ពួកគេឈានដល់វគ្គផ្តាច់ព្រ័ត្រនៅ Wembley នាថ្ងៃទី១ ខែមិថុនា»។ លោក Enrique ប្រាប់អ្នកកាសែតក្នុងសន្និសីទសារព័ត៌មានក្រោយចប់ការប្រកួតដូច្នេះ ក្រោយខ្លួនមើលឃើញថា នៅក្រៅដីប៉ុន្តែ PSG នៅតែមានទម្រង់ប្រកួតបានល្អ ជាមួយឱកាសជាច្រើនទល់នឹងក្រុមអាល្លឺម៉ង់ ទោះមិនអាចសម្រេចទីបានក៏ដោយ។
 
PSG នឹងត្រូវទទួល Dortmund នៅកីឡដ្ឋាន Parc des Princes សម្រាប់ជំនួបជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅរាត្រីថ្ងៃទី៧ ខែឧសភា ដើម្បីប្រជែងគ្នាឡើងទៅវគ្គផ្តាច់ព្រ័ត្រក្របខណ្ឌកំពូលអឺរ៉ុប រដូវកាល ២០២៣-២៤៕

Tag:
 Champions League
© រក្សាសិទ្ធិដោយ thmeythmey.com