កីឡាអន្តរជាតិ
អន្តរជាតិ
អ្នកកាសែតកីឡាអន្តរជាតិល្អបំផុត ១១រូប ប្រចាំឆ្នាំ ២០២៤
03, May 2024 , 10:29 am        
រូបភាព
លោក Fabrizio Romano អ្នកកាសែតខាងផ្នែកផ្ទេរកីឡាករល្បីៗលើពិភពលោក
លោក Fabrizio Romano អ្នកកាសែតខាងផ្នែកផ្ទេរកីឡាករល្បីៗលើពិភពលោក
ទំនាក់ទំនងនៃប្រព័ន្ធផ្សព្វផ្សាយដ៏ល្អ និងភាពរឹងមាំ មានសារៈសំខាន់ខ្លាំងណាស់នៅក្នុងវិស័យកីឡា។ ការផ្សព្វផ្សាយរឿងរ៉ាវសាធារណៈ (PR) មានផលវិជ្ជមានអាចប្រមូល ផ្តុំអ្នកគាំទ្រ និងជួយពង្រឹងកេរ្តិ៍ឈ្មោះរបស់កីឡាករនីមួយៗ ក៏ដូចជាជួយជំរុញទីផ្សាររបស់ពួកគេ និងជួយដល់ការធ្វើទីផ្សាររបស់ក្រុម ឬកីឡាករទាំងនោះទៀតផង។



រឿងដ៏ចម្បងមួយទៀតនោះ ការសហការគ្នាជាមួយនឹងអ្នកសារព័ត៌មានកីឡា ពិតជាមានសារៈសំខាន់ណាស់នៅក្នុងការទទួលបានរឿងវិជ្ជមាន ដែលកើតចេញពីប្រព័ន្ធផ្សព្វផ្សាយ។
ថ្ងៃនេះសារព័ត៌មានឌីជីថលថ្មីៗ នឹងណែនាំអំពី អ្នកសារព័ត៌មានល្បីៗ និងល្អបំផុតនៅលើពិភពលោកចំនួន ១១រូប ក្នុងវិស័យកីឡា ដោយយោងតាមការកត់ត្រារបស់គេហទំព័រ Meet Preston៖
 
១. លោក Bill Simmons អ្នកសារព័ត៌មានកីឡាទូរទស្សន៍ ESPN

លោក Simmons ជាអ្នកសារព័ត៌មានផ្នែកកីឡាប្រចាំទូរទស្សន៍កីឡាដ៏ល្បីរបស់អាម៉េរិក ESPN ហើយលោកក៏មានគេហទំព័រកីឡាផ្ទាល់ខ្លួនផងដែរ។ កីឡាដែលលោក Simmons តែងតែធ្វើការងារជាមួយជាប្រចាំរួមមាន កីឡាប្រដាល់ ជាពិសេសបាល់បោះ ហើយក្នុងនោះក៏រួមមានបាល់ទាត់ និងកីឡាវាយកូនបាល់ (បេសបល)។ មិនត្រឹមតែត្រូវបានគេស្គាល់តែលើកញ្ចក់ទូរទស្សន៍មួយមុខនោះទេ ប៉ុន្តែលោក Simmons ក៏កាន់កាប់កម្មវិធីផតឃែស្ថកីឡាដ៏ល្បីនិងពេញនិយមមានឈ្មោះថា «The Bill Simmons Podcast»។



២. អ្នកស្រី Rachel Nichols អ្នកសារព័ត៌មានកីឡារបស់ទូរទស្សន៍ ESPN និង CNN

អ្នកស្រី Nichols គឺជាអ្នកសារព័ត៌មានកីឡានៅក្នុងទូរទស្សន៍ ESPN និងទូរទស្សន៍ CNN ក៏ដូចជាពិធីការិនីទូរទស្សន៍ម្នាក់ផងដែរ។ អ្នកសារព័ត៌មានស្រ្តីរូបនេះ តែងតែធ្វើរឿងទាក់ទងនឹងកីឡាបាល់បោះ បាល់ទាត់ និងវាយកូនហ្គោល។ រឿងដែលធ្វើឱ្យគេស្គាល់អ្នកស្រី Nichols កាន់តែច្រើន នៅពេលដែលអ្នកស្រីធ្វើកិច្ចសម្ភាសជាមួយនឹងក្រុមអត្តពលិកល្បីៗ រួមទាំងគ្រូបង្វឹកក្រុមល្បីៗលើពិភពលោក ហើយអ្នកស្រីក៏ជាពិធីការិនីកម្មវិធី The Jump ជាកម្មវិធីជជែកពីកីឡា។
  


៣. លោក ​Sham Charania អ្នកសារព័ត៌មានប្រចាំកាសែត The Athletic

លោក Charania ជាអ្នកសារព័ត៌មានទាក់ទងទៅនឹងការប្រកួតលីគបាល់បោះដ៏ល្បីប្រចាំពិភពលោក NBA។ លោក Charania តែងតែធ្វើការងារទាក់ទងនឹងកីឡាបាល់បោះ ដោយការសរសេរជាអត្ថបទ និងជាអ្នកវិភាគកីឡាប្រចាំកាសែត The Athletic ថែមទៀត។ ភាគច្រើនការវិភាគរបស់លោក និងព័ត៌មានទាន់ហេតុការណ៍របស់លោក តែងតែត្រូវបានគេមើលឃើញមុនគេនៅក្នុងវិស័យបាល់បោះ NBA។
  


៤. Adam Schefter អ្នកសារព័ត៌មានកីឡាប្រចាំទូរទស្សន៍ ESPN

លោក Adam ត្រូវបានគេស្គាល់ថាជាអ្នកជំនាញផ្នែកកីឡាទាក់ទងទៅនឹងកីឡាវាយកូនបាល់បេសបល នៃលីគ NFL។។ លោក Adam ផ្ទាល់ទៀតសោតក៏ត្រូវបានគេស្គាល់ថាជាបុគ្គលដែលត្រូវបានគេគោរពបំផុត និងជាអ្នកសារព័ត៌មាន មានទំនាក់ទំនងល្អនៅក្នុងលីគ NFL។ មិនតែប៉ុណ្ណោះបុរសដដែលរូបនេះក៏មានកម្មវិធីផតឃែស្ថកីឡាផ្ទាល់ខ្លួនមានឈ្មោះថា The Adam Schefter Podcast។
  


៥. អ្នកនាង Katie Nolan អ្នកសារព័ត៌មានកីឡាប្រចាំ ESPN និង Fox Sports

អ្នកនាង Nolan តែងតែធ្វើរឿងទាក់ទងនឹងកីឡាបាល់ទាត់ បាល់បោះ និងកីឡាបេសបល​ ហើយត្រូវបានគេស្គាល់ថា ភាពឆ្លាតវ័យដ៏មុតស្រួច និងទស្សនាវិស័យតែមួយគត់របស់នាងនៅលើវិស័យកីឡា។ អ្នកនាង Katie Nolan ក៏ជាពិធិការិនីកម្មវិធីកីឡាដ៏ល្បីមានឈ្មោះថា Garbage Time with Katie Nolan។



៦. Dan Patrick អ្នកសារព័ត៌មានកីឡានៃទូរទស្សន៍ ESPN

លោក ​Dan Patrick ជាពិធីករកម្មវិធីជជែកពីកីឡាផ្ទាល់ខ្លួនមួយមានឈ្មោះថា «The Dan Patrick Show»។ លោក Dan ជាអ្នកសារព័ត៌មានតែងតែធ្វើរឿងទាក់ទងទៅនឹងបាល់ទាត់ បាល់បោះ និងវាយកូនបាល់បេសបល។ ជាពិសេសបុរសរូបនេះតែងតែធ្វើកិច្ចសម្ភាសជាមួយនឹងកីឡាករល្បីៗលើពិភពលោក និងគ្រូបង្វឹកជាច្រើនផងដែរ។ 
  


៧. លោក Jon Morosi អ្នកសារព័ត៌មានកីឡារបស់ទូរទស្សន៍ MLB Network និង Fox Sports

លោក Jon Morosi អ្នកសារព័ត៌មានកីឡាមួយរូបតែងតែធ្វើរឿងទាក់ទងនឹងការប្រកួតលីគបេសបលដ៏ល្បី Major League Baseball។ រឿងដែលពិសេសនោះគឺលោក Jon ក៏ជាអ្នកវិភាគ ក៏ដូចជាអ្នកសរសេរអត្ថបទប្រចាំស្ថាប័នកីឡាទាំងពីរផងដែរ។
  


៨. លោក Ian Rapoport អ្នកសារព័ត៌មានកីឡារបស់ទូរទស្សន៍ NFL Network

ត្រូវបានគេស្គាល់ថាជាអ្នកសារព័ត៌មានដ៏ល្បីឈ្មោះនៅលើវិស័យកីឡាបាល់ឧប លោក Ian ជាអ្នកសរសេរអត្ថបទទាក់ទងនឹងលីគបាល់ឧប NFL និងជាអ្នកវិភាគប្រចាំទូរទស្សន៍ NFL Network រួមទាំង NFL.com។
  


៩. លោក Adrian Wojnarowski បានគេស្គាល់ថាជាអ្នកសារព័ត៌មានកីឡាទូរទស្សន៍ ESPN និង NBA Insider។
  


១០. លោក Chris Cwik ជាអ្នកសារព័ត៌មានកីឡានៅលើបណ្តាញសង្គម Yahoo! Sports ដោយលោកតែងតែសរសេរទាក់ទងនឹងកីឡាបាល់បោះ វាយកូនបាល់បេសបល បាល់ទាត់ និងកីឡាផ្សេងៗជាច្រើនទៀត៕ 
 


១១. លោក Fabrizio Romano អ្នកកាសែតខាងផ្នែកផ្ទេរកីឡាករល្បីៗលើពិភពលោក

បុរសសញ្ជាតិអ៊ីតាលី វ័យ ២៧ឆ្នាំ ត្រូវបានគេស្គាល់ថាជាអ្នកកាសែតផ្នែកខាងផ្ទេរកីឡាករបាល់ទាត់ដ៏ល្បីប្រចាំពិភពលោក។ Here we go ជារហស្សនាមមួយរបស់លោក Romano ដែលមនុស្សទូទាំងពិភពលោកបានស្គាល់ ហើយភាគច្រើននោះគឺការផ្ទេរកីឡាករដ៏ច្បាស់លាស់បំផុត ដែលកើតចេញពីការផ្សាយរបស់បុរសរូបនេះផ្ទាល់។ ក្រៅពីមានទំនាក់ទំនងល្អជាមួយកីឡាករ ក្លិបនានា លោក Romano ក៏ប្រើប្រាស់បណ្តាញសង្គមដូចជា X អតីត Twitter ក៏ដូចជាហ្វេសបុក និង YouTube ដើម្បីផ្សាយមាតិការរបស់លោក៕
  

Tag:
 សារព័ត៌មាន
  កីឡា
© រក្សាសិទ្ធិដោយ thmeythmey.com