ជាតិ
អត្ថបទពាណិជ្ជកម្ម
សៀវភៅ «មាគ៌ាបញ្ញវន្ត» បានសម្ពោធដាក់លក់ជាផ្លូវការនៅលើទឹកដីអង្គរ
× «មាគ៌ាបញ្ញវន្ត» រៀបរៀងដោយក្រុមយុវជនស្ម័គ្រចិត្តដើម្បីការអភិវឌ្ឍសង្គម ហៅកាត់ YVSD និងបោះពុម្ពផ្សាយដោយគ្រឹះស្ថានបោះពុម្ពនៃសាកលវិទ្យាល័យ ម៉េងលី ជេ. គួច បានសម្ពោធដាក់លក់ជាផ្លូវការនារសៀលថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ នៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសៀមរាប ដោយមានការចូលរួមពីភ្ញៀវកិត្តិយសជាតិ អន្ដរជាតិ អ្នកសារព័ត៌មានយ៉ាងច្រើនកុះករ។
វាគ្មិនជាគណៈអធិបតីចំនួន២អង្គ/នាក់បាននិមន្តអញ្ជើញក្នុងកម្មវិធីសម្ពោធសៀវភៅនេះ គឺសម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ គណៈមហានិកាយនៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៌ ខេត្តសៀមរាប និងអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ម.ក ដែលជាតួអង្គសំខាន់ក្នុងសៀវភៅ «មាគ៌ាបញ្ញវន្ត» នេះតែម្តង។
គួរបញ្ជាក់ផងដែរថា ក្រោយចប់ពិធីសម្ពោធលើទឹកដីអង្គរ ស្នាដៃនេះបានចរាចរលើទីផ្សាសៀវភៅទូទាំងព្រះរាជាណាចក្រកម្ពុជា ហើយរាល់ថវិកាដែលទទួលបានពីការលក់ស្នាដៃនេះនិងគ្រប់ស្នាដៃទាំងអស់របស់គ្រឹះស្ថាននឹងត្រូវដាក់ចូលក្នុងមូលនិធិ ម៉េងលី ជេ. គួច ដើម្បីគាំទ្រដល់គម្រោងជួយសហគមន៍ទាំង៤គម្រោង ដែលមូលនិធិកំពុងធ្វើសកម្មភាពយ៉ាងសកម្មជារៀងរាល់ថ្ងៃ៕
© រក្សាសិទ្ធិដោយ thmeythmey.com