អុឹង ចំរើន (Ung Chamroeun)
នាយកប្រតិបត្តិ
មានកំណើតនៅស្រុកក្រឡាញ់ ខេត្តសៀមរាប ខ្ញុំចូលប្រឡូកក្នុងវិស័យសារព័ត៌មានចាប់តាំងពីឆ្នាំ២០០៣មក នៅពេលដែលខ្ញុំរៀនឆ្នាំទី៤នៅវិទ្យាស្ថានភាសាបរទេសផ្នែកភាសាបារាំង នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លើជំនាញសារព័ត៌មាន និងទេសចរណ៍។ បន្ថែម
ពីឆ្នាំពី២០០៣ ដល់ឆ្នាំ២០០៩ ខ្ញុំមានតួនាទីជាអ្នកយកព័ត៌មានប្រចាំសារព័ត៌មានជាភាសាបារាំង Cambodge Soir/ Cambodge Soir Hebdo និងធ្វើជាអ្នកត្រួតពិនិត្យអក្ខរាវិរុទ្ធសម្រាប់ទំព័រផ្សាយជាភាសាខ្មែររបស់សារព័ត៌មានមួយនេះ។
ពីឆ្នាំ២០០៩ ដល់ឆ្នាំ២០១២ ខ្ញុំចូលរួមជាមួយសារព័ត៌មាន The Phnom Penh Post ដោយមានតួនាទីជាការីនិពន្ធព័ត៌មានកីឡា។
ចាប់ពីឆ្នាំ២០១២មក ខ្ញុំបម្រើការនៅសារព័ត៌មានអេឡិចត្រូនិច Thmey Thmey ដែលបង្កើតឡើងដោយអតីតសហការីនៅ Cambodge Soir គឺលោក គី សុខលីម និងលោក លាង ដឺលុច។
ខ្ញុំចាប់ផ្តើមក្នុងតំណែងជានិពន្ធនាយករង ហើយបន្តក្លាយជានិពន្ធនាយក។ ចាប់ពីខែមីនា ឆ្នាំ២០២២មក ខ្ញុំមានតួនាទីជា នាយកប្រតិបត្តិក្រុមហ៊ុន ដោយមានសារព័ត៌មាន ThmeyThmey, ThmeyThmey25 និង Cambodianes។
ទោះបីមានការមមាញឹកលើការងារគ្រប់គ្រងការិយាល័យនិពន្ធក៏ដោយ ប៉ុន្តែខ្ញុំចូលរួមសរសេរជាប្រចាំអត្ថបទបែបវិភាគសង្គម នយោបាយ សិល្បៈ ជាពិសេសព័ត៌មានកីឡាដែលជាចំណង់ចំណូលចិត្តរបស់ខ្ញុំ៕