ជាតិ
វិស្វករសំណង់បុរាណ ត្រូវតាមដានប្រាសាទ ដូចគ្រូពេទ្យតាមដានសុខភាពអ្នកជំងឺ 
×![]()
សៀមរាប៖ លោក ហួត មនោរម្យ វិស្វករនៃអាជ្ញាធរជាតិអប្សរា កំពុងតាមដាន និងយកចិត្តទុកដាក់ខ្ពស់លើសំណង់បុរាណក្នុងតំបន់អង្គរ។ វិស្វកររូបនេះ ត្រូវសង្កេតប្រាសាទបុរាណទាំងនោះយ៉ាងល្អិតល្អន់ ដើម្បីការពារបញ្ហាប្រឈមនានា។ លោក មនោរម្យ ប្រាប់សារព័ត៌មានថ្មីៗ២៥ នៅប្រាសាទប្រែរូប ថា ការងារជាវិស្វករសំណង់បុរាណ មានភារកិច្ចដូចវិស្វករសំណង់ទំនើបដែរ។
វិស្វករសំណង់បុរាណ ត្រូវប្រើចំណេះដឹងផ្នែកវិស្វកម្ម ដែលបានសិក្សាជាមូលដ្ឋាននៅមហាវិទ្យាល័យ។ ចំណេះដឹងគ្រឹះទាំងនោះ ត្រូវបានវិស្វករសំណង់បុរាណ យកមកប្រើជាប្រចាំនៅការដ្ឋានប្រាសាទនានា។ ប៉ុន្តែវិស្វករសំណង់បុរាណ ត្រូវធ្វើការជាមួយ ស្ថាបត្យករ និងបុរាណវិទូ យ៉ាងជិតស្និត។ ផ្នែកទាំងបីនេះ មិនអាចខ្វះម្នាក់ណាមួយនោះទេ។
លោក ហួត មនោរម្យ លើកឡើងថា វិស្វករសំណង់បុរាណ ត្រូវសិក្សាពីទម្ងន់ប្រាសាទនីមួយៗ និងគ្រោងសំណង់ប្រាសាទនោះ។ ប៉ុន្តែប្រាសាទ ធ្វើពីឥដ្ឋ និងថ្មភក់ ដូច្នេះសម័យនោះគ្មានដែក ប្រើជាគ្រោងឆ្អឹងអគារ ដូចសំណង់ទំនើបទេ។
ដើម្បីជ្រាបច្បាស់ សូមស្ដាប់បទសម្ភាសរវាងលោក សែម វណ្ណា អ្នកសារព័ត៌មានថ្មីៗ២៥ និងលោក ហួត មនោរម្យ វិស្វករសំណង់បុរាណ នៅប្រាសាទប្រែរូប ដូចខាងក្រោម៖
Tag:
បទសម្ភាស
ប្រាសាទប្រែរូប
វិស្វករ
© រក្សាសិទ្ធិដោយ thmeythmey.com