អន្តរជាតិ
តើ​ថ្ងៃ Christmas Day បានចាប់ផ្តើម​ប្រារព្ធ​តាំងពី​ពេលណា?
25, Dec 2020 , 10:41 am        
រូបភាព
ដោយ: ថ្មីៗ
ជា​រៀងរាល់ឆ្នាំ​នៅ​ថ្ងៃទី២៥ខែធ្នូ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ពិភពលោក​ដែលជា​អ្នក​ប្រកាន់យក​សាសនា​គ្រឹ​ស្ត​តែងតែ​ប្រារព្ធ​ពិធីបុណ្យ Christmas ដែលមាន​លម្អ​ផ្ទះ​ដោយ​ដើមឈើ Christmasនិង​ផ្តល់​អំណោយ​ដល់​គ្នា​ទៅវិញទៅមក។ការអនុវត្ត​នេះ បាន​ធ្វើឡើង​តាំងពី​ថ្ងៃទី២៥ធ្នូ​ក្នង​ឆ្នាំ៣៣៦នៃ​គ្រឹ​ស្ត​សករាជ​មកម្ល៉េះ។យ៉ាងណាមិញ​ថ្ងៃបុណ្យ Christmas បច្ចុប្បន្ននេះ​ត្រូវបាន​យុវវ័យ​ភាគច្រើន​នាំគ្នា​ប្រារព្ធ​ទោះបី​ពួកគេ​មិនមែនជា​អ្នក​ប្រកាន់យក​សាសនា​គ្រឹ​ស្ត​ក៏ដោយ។



ដោយឡែក​នៅក្នុង​ថ្ងៃទី២៥ធ្នូ​ដែលជា​ថ្ងៃ Christmas នេះដែរ​ក៏មាន​ប្រវត្តិ​មួយចំនួន​ទាក់ទង​និង​ការ​ប្រារព្ធ​នៃ​ថ្ងៃ​នេះដែរ។ក្នុងនោះ​ទោះបីជា​វា​មិន​បានចែង​នៅក្នុង​ព្រះគម្ពីរ​របស់​សាសនា​គ្រឹ​ស្ត​ក៏ដោយ​តែមាន​ប្រភព​ជាច្រើន​បាន​អះអាងថា​មូលហេតុ​ដែល​ប្រជាជន​តែងតែ​ប្រារព្ធ​ថ្ងៃបុណ្យ Christmas នៅ​ថ្ងៃទី២៥ធ្នូ​ថ្ងៃនោះ​ជា​ថ្ងៃ​ដែល​ព្រះ​យេស៊ូ​បានប្រសូត​នៅ​ភពផែនដី។

ប្រភព​នោះបាន​បញ្ជាក់​ផងដែរ​ថា​តាមពិត​មានដំណើរ​រឿង​ដែល​ទាក់ទង​នឹង​ថ្ងៃទី២៥ធ្នូ​ដែល​ក្នុងនោះ​មាន​ស្ត្រី​ម្នាក់​ដែលមាន​ឈ្មោះថា​Mary ដែលជា​ម្តាយ​របស់​ព្រះ​យេស៊ូ​បាន​និយាយ​នៅ​ថ្ងៃទី២៥ខែ​មិនា​ថា​នាង​នឹង​មានកូន​ម្នាក់​ដ៏​អស្ចារ្យ​នៅ​ប្រាំបួន​ខែក្រោយ​បន្ទាប់​ដែល​ត្រូវជា​ថ្ងៃទី២៥ធ្នូ។ ដូច្នេះ​ទើបបានជា​គេ​ចាត់ទុក​ថ្ងៃ២៥ធ្នូ​ជា​ថ្ងៃ​ពិសេស​សម្រាប់​អ្នក​កាន់សាសនា​គ្រឹ​ស្ត​ព្រោះ​វា​ជា​ថ្ងៃ​ដែល​ព្រះ​យេស៊ូ​បានប្រសូត៕



© រក្សាសិទ្ធិដោយ thmeythmey.com