ជាតិ
នយោបាយជាតិ
លោកតា ឆេង ផុន ៖« ចង់ចាញ់ចង់ឈ្នះគ្នាឯងខ្លាំងពេក បរទេសទេជាអ្នកឈ្នះនិងចំណេញរហូត! » ព្រឹទ្ធាចារ្យ ឆេង ផុន បានទទួលមរណភាពក្នុងអាយុ៨៦ឆ្នាំ។ រូបថត ផ្តល់ដោយ លោក ធៀង វណ្ណដារ៉ុង
× សារព័ត៌មានថ្មីៗសូមដកស្រង់នូវសម្តីសំខាន់ៗរបស់លោកព្រឹទ្ធាចារ្យ ឆេង ផុន ប្រធានមជ្ឈមណ្ឌលវប្បធម៌និងវិបស្សនា ចំនួន ៣ ឃ្លា ខាងក្រោម ៖
- ចង់ចាញ់ចង់ឈ្នះគ្នាឯងខ្លាំងពេក គឺបរទេសទេជាអ្នកឈ្នះនិងជាអ្នកចំណេញរហូត ។
- ខំប្រឹងស្វែងយល់ខ្លួនឯង ស្វែងស្គាល់ខ្លួនឯង ឆ្លើយដាក់ខ្លួនឯងឲ្យបានច្រើនជាងឆ្លើយដាក់អ្នកដទៃ ។
- ចូរកុំបន្ធូរបន្ថយ សន្ដោសទោសកំហុសខ្លួនឯងច្រើនពេក ។
ដកស្រង់ចេញពីសៀវភៅ ៤០ សំណួរ និង ៤០ ចម្លើយ (១៩៩៦) របស់មជ្ឈមណ្ឌលវប្បធម៌និងវិបស្សនា របស់លោកព្រឹទ្ធាចារ្យ ឆេង ផុន ។
សូមបញ្ជាក់ថា ព្រឹទ្ធាចារ្យ ឆេង ផុន បានទទួលមរណភាពកាលពីរសៀល ថ្ងៃព្រហស្បតិ៍ ទី២២ ខែធ្នូ ឆ្នាំ២០១៦ ដោយសាររោគាពាធ ក្នុងជន្មាយុ៨៦ឆ្នាំ ដោយរោគាពាធ។ លោកព្រឹទ្ធាចារ្យ ជាអតីតរដ្ឋមន្ត្រីវប្បធម៌ និងព័ត៌មាន និងជាអតីតប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕ © រក្សាសិទ្ធិដោយ thmeythmey.com