អត្ថបទពាណិជ្ជកម្ម
គម្រោង​ខុន​ដូ Casa By Meridian សម្ពោធ បើក​លក់ ដំណាក់កាល​ទី​២ ជា​ផ្លូវការ​
22, Jan 2016 , 11:21 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ ដោយសារ​តម្រូវការ សំណង់​ខុន​ដូ កាន់តែ​ច្រើនឡើងៗ ពីមួយថ្ងៃ​ទៅមួយថ្ងៃ ក្រុមហ៊ុន​អភិវឌ្ឍ អចលនទ្រព្យ​ដ៏​ប្រណីត MERIDIAN INTERNATIONAL HOLDING នៅ​ថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០១៦ បាន​សម្ពោធ បើក​លក់​គម្រោង​ខុន​ដូ Casa By Meridian ដំណាក់កាល​ទី​២ រួម​ជាមួយនឹង​ការចេញ​អាល់​ប៊ុ​ម​ថ្មី របស់​ក​ញ្ញ មាស សុខ​សោភា ដែលជា​តារាចម្រៀង​ស្រី ដ៏​ល្បីល្បាញ​ប្រចាំ​កម្ពុជា ក្នុងពេល​បច្ចុប្បន្ននេះ​។​

MERIDIAN INTERNATIONAL HOLDING ជា​គ្រុប​នៃ​ក្រុមប្រឹក្សា​អាជីវកម្ម​អន្តរជាតិ ដែល​បាន​បង្កើតឡើង ដោយមាន​ក្រុមហ៊ុន​ជាច្រើន​រួមគ្នា និង​ទទួលបាន​ភាពជោគជ័យ​ជាង ៣​ទសវត្ស​ន៍ ពី​ក្រុមហ៊ុន​វាយនភ័ណ្ឌ ក្រុមហ៊ុន​សម្លៀកបំពាក់ និង​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ បាន​បើកសម្ពោធ​ដាក់លក់ នូវ​ដំណាក់កាល​ទី​២ នៃ​គម្រោង​ខុន​ដូ​Casa By Meridian ដែលជា​គម្រោង​មួយ ក្នុងចំណោម​គម្រោង នៃ​ការអភិវឌ្ឍន៍​ខុន​ដូ​បែប​ប្រណីត​២ ដែល​កំពុងតែ​អភិវឌ្ឍន៍ នៅក្នុង​ទីក្រុង​កោះ​ពេជ្រ​។ ការអភិវឌ្ឍ​ដែល​ប្រើប្រាស់ លុយ​រាប់លាន​ដុល្លារ និង​រចនា​ឡើង​តាមបែប​ហុងស៊ុយ ដែល​ស្ថិតនៅ​ចំ​ចំណុចកណ្ដាល រាជធានី​ភ្នំពេញ មិន​ត្រឹមតែ​ទាក់ទាញ​អតិថិជន កម្ពុជា​ប៉ុណ្ណោះ​ទេ ថែមទាំង​មាន​អតិថិជន មកពី​បណ្ដា​ប្រទេស​មួយចំនួនទៀត​រួមមាន ប្រទេស​ចិន ជប៉ុន សិង្ហ​បុរី ម៉ាឡេស៊ី និង​តំបន់​ជិត ខាង​មួយចំនួន​ដែរ​។​


​លោក Murray Ko ស្ថាបនិក និង​ជា CEO បាន​ថ្លែងថា " អ្វី​ដេ​ល​យើង​ខុសប្លែក​ពី​អ្នកដទៃ គឺ​ភាពរឹងមាំ​នៅក្នុង​គោលការណ៍​របស់​យើង ដែល​ផ្ដោតទៅលើ​គោលការណ៍​ខុសៗ​គ្នា អ្នកជំនាញ​របស់​យើង បាន​យកចិត្តទុកដាក់ និង​ពិនិត្យ​យ៉ាង​ល្អិតល្អន់​គ្រប់​ជ្រុងជ្រោយ ។ យើង​គឺជា​អ្នក​អភិវឌ្ឍន៍​ដំបូង​គេ ដែលមាន​ដាក់​បង្ហាញជូន នូវ​បន្ទប់​ស្នាក់នៅ​ពិត នៅ​ពាក់កណ្ដាល​នៃ​អគារ​សាងសង់ ហើយ​យើង​មាន​ទំនុកចិត្ត​ខ្ពស់ ទាំង​លើ​គុណភាព និង​ទេពកោសល្យ​។ យើង​អនុញ្ញាត​ឲ្យ​អតិថិជន ឃើញ​បន្ទប់​ស្នាក់នៅ​ពិតប្រាកដ ដោយផ្ទាល់ មុននឹង​សម្រេចចិត្ត​ទិញ​"​។​


​ក្រុមការងារ​របស់ MERIDIAN INTERNATIONAL HOLDING បាន​សហការ​ជាមួយ​ក្រុម​ស្ថាបត្យករ និង​ក្រុម​រចនា ដែល​មកពី​បណ្ដា​ប្រទេស​ផ្សេងៗ​គ្នា ក្នុង​ពិភពលោក ដូច្នេះហើយ​ការអភិវឌ្ឍន៍ គ្រប់​ចំណុច​ទាំងអស់ ត្រូវបាន​ពិនិត្យ និង​ប្រតិបត្តិ​យ៉ាង​ហ្មត់ចត់ ដើម្បី​ប្រាកដ​ទាំង​គុណភាព និង​ផ្ដល់​សេវា​ជូន​អតិថិជន ទាន់ពេលវេលា​កំណត់​។​

​អគារ​ខុន​ដូ​ទាំងមូល ត្រូវបាន​រចនា​ឡើង ដោយ​មើល​ពី​ចម្ងាយ ឃើញ​អគារ​២ ដូចជា​កាក់​ចិន​បុរាណ​ដាក់​បញ្ឈរ ដែល​កាក់​នេះ​មាន​ប្រឡោះ នៅ​កណ្ដាល ជា​ប្រភេទ​កាក់​ដែល​បង្ហាញ ពី​ភាព​ចម្រុងចម្រើន​នៃ​ទ្រព្យសម្បត្តិ ហើយ​គ្រប​លើ​កំពូល ដោយមាន​ទុកចន្លោះ​នៅ​កណ្ដាល ដើម្បី​ឲ្យ​មាន​ថាមពលខ្យល់​ចេញចូល​ល្អ ដែល​គេ​ហៅថា ច្រក​នាគ តាម​ទស្សនៈ​របស់​ជនជាតិ​ចិន​បុរាណ​។​


​គួរ​បញ្ជាក់ថា ខុន​ដូ​មួយ​នេះ នឹងត្រូវ​សាងសង់​បញ្ច​ប់​នៅមុន​ខែមិថុនា ឆ្នាំ​២០១៧ មាន​ច្រើនបែប​ច្រើនយ៉ាង សម្រាប់​ជ្រើសរើស មាន​បន្ទប់​សរុប ៥១២​បន្ទប់ អគារ​មាន​កម្ពស់ ៣៣​ជាន់ ដែលមាន​ហាង​លក់ទំនិញ និង​លក់​ផលិតផល​ម៉ាក​ល្បីៗ ក្នុង​ពិភពលោក មាន​ក្រឡា​ផ្ទៃ ៥.៧០០​ម៉ែត្រការ៉េ មាន​អាង​ហែល​ទឹក វេរ៉ង់ដារ​សម្រាប់​លំហែ អមដោយ​សួនច្បារ កន្លែង​ហាត់ប្រាណ បណ្ណាល័យ កន្លែង​រង់ចាំ កន្លែង​ក្មេង​លេង ចំណតរថយន្ត ដែលមាន​ដំបូល សេវាកម្ម​ម្ហូបអាហារ និង​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​២៤​ម៉ោង មាន​ទីតាំង​ល្អឥតខ្ចោះ ក្នុង​ទីក្រុង​កោះ​ពេជ្រ សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​៕​

(អត្ថបទពាណិជ្ជកម្ម)


© រក្សាសិទ្ធិដោយ thmeythmey.com