ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
អត្ថបទពាណិជ្ជកម្ម
Camhomes កសាងខុនដូរស្តង់ដារអន្តរជាតិនៅក្នុងខេត្តព្រះសីហនុ
26, Apr 2016 ,
1:52 pm
រូបភាព
×
ដោយ:
ថ្មីៗ
Camhomes ជាផ្នែកមួយរបស់ក្រុមហ៊ុន HLH Group ដែលមានបទពិសោធន៍ក្នុងការសាង សង់គម្រោងធំៗជាច្រើនទាំងអគារពាណិជ្ជកម្ម និងអគារស្នាក់នៅ ក្នុងប្រទេសសិង្ហបុរី។ ដោយសារតែមានបទសោធន៍ទាំងនេះ ទើប Camhomes នឹងនាំយកនូវអគារស្នាក់នៅដែល មានស្តង់ដារកម្រិតអន្តរជាតិមកឲ្យប្រជាជនកម្ពុជា។
លោក Mok Jia Jie ដែលជានាយកគ្រប់គ្រងទូទៅរបស់ Camhomes បានឱ្យដឹងថា៖ «យើងនឹង នាំយកនូវអគារស្នាក់នៅមួយដែលមានគុណភាពល្អនិងមានរចនាបទទំនើប ហើយ មានតម្លៃសមរម្យ ហើយយើងចាប់ផ្តើមការងារមួយនេះ ដើម្បីឲ្យប្រជាជនកម្ពុជាមាន កន្លែងស្នាក់នៅដែលមានស្តង់ដារ និងមានតម្លៃសមរម្យ។ យើងមានមោទនភាពសូមណែនាំ នូវគម្រោងអគារស្នាក់ នៅរបស់យើងនៅខេត្តព្រះសីហនុ គឺ ខុនដូរ D’Seaview ។ »
D’Seaview ត្រូវបានបំពាក់ដោយបរិក្ខារជាច្រើនដែលចាំបាច់សម្រាប់ការរស់នៅបែប ទំនើប ហើយបានយកមកនូវការរស់នៅដែលទំនើបបំផុតដល់អតិថិជនដោយផ្តល់ជូននូវអ្វីៗ ដែលចាំបាច់សម្រាប់ការរស់នៅ។
ប្រជាជនកម្ពុជានាពេលបច្ចុប្បន្នមានការរវល់ខ្លាំងជាមួយនិងការងារប្រចាំថ្ងៃ ឬក៏ មុខជំនួញផ្សេងៗ ដូច្នេះការសម្រាកលំហែគឺជារឿងសំខាន់បំផុតសម្រាប់ពួកគាត់។ ពួកគាត់ ចង់រស់នៅជាមួយនិងធម្មជាតិហើយមានអ្វីៗដែលពួកគាត់ត្រូវការជាប្រចាំ។ ពួកគាត់ចង់ បានបែបបទរស់នៅមួយដែលអាចឲ្យពួកគាត់មានពេលវេលាសម្រាក់ជាមួយក្រុមគ្រួសារ និង មិត្តភក្តិនៅក្នុងលំនៅដ្ឋានមួយដែលមានផាសុកភាព។
លោក Mok Jia Jie បានបញ្ជក់បន្ថែមថា៖ «យើងមានទំនុកចិត្តលើផលិតផលរបស់ យើង។ យើងជឿជាក់ថានេះជាអី្វដែលអតិថិជន យើងនឹងត្រូវការនាពេលអនាគត។ យើងផ្តល់ ឲ្យប្រជាជនកម្ពុជានូវគេហដ្ឋានមួយដែលប្រជាជន សិង្ហបុរី និងនៅជុំវិញពិភពលោកពេញ និយមជាខ្លាំង។ យើងយល់យ៉ាងច្បាស់នូវអ្វីដែល ជាការពេញនិយមរបស់អតិថិជន ហើយនិង អ្វីដែលពួកគាត់ត្រូវការសម្រាប់ការរស់នៅប្រចាំថ្ងៃ។ »
បច្ចុប្បន្ននេះបច្ចេកវិទ្យា និងបណ្តាញ អ៊ីនធឺណែត មានភាពជឿនលឿនដែលអាច ឲ្យប្រជាជនកម្ពុជាស្រាវជ្រាវរកឯកសារដោយមិនចាំបាច់នៅការិយាល័យ ឬក៏ក្នុង គេហដ្ឋាន។ អាស្រ័យហេតុនេះបានជាតម្រូវការ របស់អតិថិជនមាន ការប្រែប្រួលជាប្រចាំ
ពួកគាត់ទាមទារកាន់តែច្រើនជាងមុននិង រំពឹងកាន់ តែច្រើនជាងមុន ពោលគឺចង់បាន គុណភាពល្អ ហើយមានតម្លៃសមរម្យ។ បច្ចុប្បន្ន ជីវភាពរស់ នៅបែបទំនើបមិនសម្រាប់ តែអ្នកមានជីវភាពធូរធារនោះទេ ប៉ុន្តែប្រជាជនមានជីវភាពមធ្យមក៏ អាចទទួលបាន នូវជីវភាពទំនើបដូចគ្នាដែរ។
មកទល់ពេលនេះការបុកគ្រឹះរបស់ D’Seaview
បានសម្រេចជាង ៤០ ភាគរយហើយ ដោយមានការសហការជាមួយ MCCO ។ អតិថិជនទាំងអស់អាចទៅធ្វើទស្សនៈ កិច្ចការរដ្ឋាន គ្រប់ពេលវេលា ដើម្បីពិនិត្យមើលការសាងសង់ដោយធ្វើដំណើរត្រឹមតែពីរបីនាទីពីរង្វង់ មូលតោពីរប៉ុណ្ណោះ។
សម្ពោធការិយាល័យលក់ D’Seaview នៅក្នុងខេត្តព្រះសីហនុត្រូវបានធ្វើឡើងកាលពីដើម ខែនេះ ដោយលក់អស់៦ខុនដូរក្នុងរយៈពេលត្រឹមតែ២ម៉ោងប៉ុណ្ណោះ។ ទីផ្សារពេលបច្ចុប្បន្ន នេះ មានការ ប្រុងប្រៀបជាស្រេចសម្រាប់អ្វីដែលថ្មី និងសម្រាប់ការវិនិយោគនាពេល អនាគត។
នៅខែមេសា នេះរាល់អតិថិជនដែលកក់ខុនដូរ ឬទិញលេខរងចាំពី Camhomes នឹងទទួលបាន ម៉ូតូទំនើបមួយគ្រឿង ក៏ដូចជាមានឱកាសចាប់ឆ្នោតផ្សងសំណាងទៀតផង។ កាន់តែរំភើបជាងនេះទៅទៀតនោះ ប្រសិនបើអតិថិជនទៅចូលរួមកម្មវិធីរបស់ D’Seaview នៅផ្សារទំនើបអេអនចាប់ពីថ្ងៃទី០៦ ដល់ថ្ងៃទី ១៥ ខែឧសភា ពួកគាត់នឹងបានជួបជាមួយ កំពូលតារាចម្រៀងឱក សុគន្ធកញ្ញា និង មានឱកាសឈ្នះរង្វាន់ទៅលេងប្រទេសសិង្ហបុរី ផងដែរ។
( អត្ថបទពាណិជ្ជកម្ម )
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
Your browser does not support iframes.
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
15 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
5 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម