អត្ថបទពាណិជ្ជកម្ម
​ខុន​ដូ D’Seaview កាន់តែ​ទាក់ទាញ​អតិថិជន​ដែល​ចូលចិត្ត​តំបន់​សមុទ្រ​
03, May 2016 , 1:59 pm        
រូបភាព
ដោយ: ថ្មីៗ
Camhomes បាន​ប្រុងប្រៀប​រួចស្រេច​សម្រាប់​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​ជាមួយនឹង​ខុន​ដូ D’Seaview នៅ​ខេត្ត ព្រះសីហនុ​។ D’Seaview គឺជា​គម្រោង​អភិវឌ្ឍន៍​ទីមួយ​របស់ Camhomes នៅក្នុង​ប្រទេស​កម្ពុជា ហើយ ក្រុមហ៊ុន​សិង្ហ​បុរី​មួយ​នេះ​កំពុងតែ​ឈានទៅ​មុខជា​លំដាប់ ដោយ​អាច​ធានាបាន​នូវ​ភាព​វិជ្ជមាន​របស់ D’Seaview នៅក្នុង​ទីផ្សារ​អចលនទ្រព្យ​។​

D’Seaview គឺជា​ខុន​ដូ​ដែលមាន​ការរស់នៅ​សម្បូរបែប​ដំបូង​គេ​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​ផ្តល់នូវ​ភាព​ទាន់ សម័យ​ក្នុង​ការរស់នៅ ហើយ​មាន​ភោជនីយដ្ឋាន ផ្សារ​ទំនើប និង​សណ្ឋាគារ​ល្អ​ប្រណិត​នៅ​ទីតាំង​តែមួយ​។ D’Seaview ផ្តល់ជូន​នូវ​កន្លែង​រស់នៅ ដែលមាន​ធម្មជាតិ​ល្អ​អមដោយ​រុក្ខជាតិ ឆ្នេរ​ខ្សាច់ ហើយ​និង​ភាពស្ងប់ស្ងាត់ ចាក​ឆ្ងាយ​ពី​ភាព​រញ៉េរញ៉ៃ សំលេង​រំខាន និង​ភាព​តប់ប្រមល់​នៃ​ពិភព​ខាងក្រៅ​។
​ស្រមៃ​ថា​អ្នក​កំពុងតែ​នៅក្នុង​សួន​ធម្មជាតិ​ដ៏​ស្រស់បំព្រង មាន​កន្លែង​លេង​សម្រាប់​កុមារ មាន​កន្លែង​ហាត់ប្រាណ ដ៏​ទំនើប ហើយ​ពិសេស​ជា​នេះ​ទៅទៀត​គឺមាន​អាង​ហែល​ទឹក និង​កន្លែង​អាំង​សាច់ ។ D’Seaview នាំមក​នូវ របៀប​រស់​ដែល​កំពុង​ពេញនិយម​មក​ប្រទេស​កម្ពុជា ហើយក៏​ជា​និមិត្តរូប​នៃ​ការរស់នៅ​ដ៏​ទំនើប​ថ្មី​បំផុត​។​

​អ្វីដែល​ឈានមុខ​គេ​មួយទៀត​នោះ Camhomes គឺជា​ក្រុមហ៊ុន​ដែល​ផ្តល់​សេវា​ដល់​អតិថិជន​បាន​ចំណាត់ថ្នាក់ ល្អ​ជាងគេ​។ នោះ​គឺ​ការផ្តល់​ឲ្យ​អតិថិជន​ដែល​បាន​ចុះឈ្មោះ​ទិញ​ខុន​ដូ នូវ​ឱកាស​ទទួលបាន​ការអញ្ជើញ​ជា​ភ្ញៀវ ពិសេស (VIP) នៅក្នុង​កម្មវិធី​តាំង​បង្ហាញ​អចលនទ្រព្យ ហើយ​ជាងនេះទៅទៀត និង​មានឱកាស​ទទួល​បានកា​រប​ញ្ចុះ តម្លៃ​នៅពេលដែល​កក់​ខុន​ដូ​ណាមួយ​ពី​ក្រុមហ៊ុន​។

​ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​អតិថិជន​ដែល​ចង់បាន​ការរស់នៅ​ដោយ​សម្បូរបែប Camhomes ទើបតែ​បានដាក់​កម្មវិធី​ផ្តល់ជូន​ពិសេស គឺ​រាល់​អតិថិជន​ដែល​កក់​ទីតាំង​ពាណិជ្ជកម្ម​នៅ D’Seaview នឹង​ទទួលបាន​កន្លែង​ស្នាក់នៅ​មួយកន្លែង​ដោយ​ឥតគិតថ្លៃ ដែល​នេះ​គឺជា​កម្មវិធី​ដំបូង​គេ​នៅ​កម្ពុជា​។

​ប្រសិនបើ​អ្នក​កំពុង​គិតថា​ចង់​ធ្វើជា​ម្ចាស់ផ្ទះ​ដែលមាន​គុណភាព​ខ្ពស់​ដែលមាន​តំលៃ​សមរម្យ លោកអ្នក​អាច​ទៅ ចូលរួម​កម្មវិធី Roadshow របស់ Camhomes នៅ​ផ្សារ​ទំនើប AEON Mall ចាប់ពី​ថ្ងៃទី 6  ដល់​ថ្ងៃទី 15 ឧសភា ដើម្បី​ទទួលបាន​តម្លៃ​ពិសេស ក៏ដូចជា​រង្វាន់​ជាច្រើន​សន្ធឹកសន្ធាប់ ឬ លោកអ្នក​អាច​ទៅកាន់​ការិយាល័យ នៅ​អគារ​កាណាឌីយ៉ា ក្រុងភ្នំពេញ ឬ ខេត្ត​ព្រះសីហនុ​។ សូម​ទំនាក់ទំនង​មក កាន់​លេខ 023 985 828 / 097 768 9090 សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូលទៅ​កាន់ www.mycamhomes.com

(អត្ថបទពាណិជ្ជកម្ម)

© រក្សាសិទ្ធិដោយ thmeythmey.com